ព័ត៌មានជាតិ

មន្រ្តីជំនាញ ក.ប.ប. រកឃើញទីតាំងស្ដុកទុក និងចែកចាយសាច់បង្កកមួយកន្លែងនៅខណ្ឌសែនសុខ ពុំអនុលោមភាពតាមលក្ខខណ្ឌតម្រូវសុវត្ថិភាពម្ហូបអាហារ

BY
srey nuch
November 20, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញបានខិតខំស្រាវជ្រាវទប់ស្កាត់ការចរាចរសាច់បង្កកដែលពុំអនុលោមភាពកំពុងនឹងចរាចរលក់នៅលើទីផ្សារជាច្រើនខុសនឹងច្បាប់ ពិសេសខុសនឹងលក្ខខណ្ឌតម្រូវស្ដីពីម្ហូបអាហារ និងពុំមានឯកសារច្បាស់លាស់តាមច្បាប់ជាធរមាន។

សកម្មភាពនៃស្រាវជ្រាវនេះគឺត្រូវបានរកឃើញនៅភូមិសាស្រ្តខណ្ឌសែនសុខ ដែលជាឃ្លាំងស្ដុក និងចែកចាយសាច់បង្កកមួយកន្លែងខុសនឹងបទប្បញ្ញត្តិដែលមានចែងធរមាន និងមានហានិភ័យទៅលើសុខភាពសម្រាប់អ្នកបរិភោគដែលអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាយើង។ សាច់បង្កកទាំងអស់នោះត្រូវបានមន្រ្តីជំនាញឃាត់ទុកនៅនឹងកន្លែង ដោយតម្រូវម្ចាស់ទីតាំងចូលខ្លួនមកបំភ្លឺនៅសាខា ក.ប.ប. រាជធានីភ្នំពេញនាពេលក្រោយ៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ

Share This Post: