រដ្ឋបាលខេត្តសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជា កំពុងរៀបចំសោភ័ណស្ទឹងសៀមរាប ត្រៀមនឹងអបអរព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ
- November 21, 2023
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្រុមការងារដ្ឋបាលខេត្ត និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាបបាននឹងកំពុងរៀបចំសោភ័ណស្ទឹងសៀមរាប ក៏ដូចជាក្រុងសៀមរាប ដើម្បីត្រៀមទទួលបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដែលនឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ដែលស្ថិតនៅតាមបណ្តោយស្ទឹងសៀមរាបចាប់ពីស្ពានអតីតមន្ទីរទេសចរណ៍រហូតដល់ស្ពានអាងក្រពើ ក្នុងនោះមានកម្មវិធីជាច្រើនដូចជា ពិធីប្រណាំងទូក ប្រកួតទូកមិត្តភាព ដាល់អំបុក បណ្តែតប្រទីប ប្រដាល់គុនខ្មែរអន្តរជាតិ ប្រគុំតន្ត្រី ជិះទូកលេង ផ្សារបណ្តែទឹក ពិរព័ណ៍ម្ហូបអាហារ កម្មវិធីលែងល្បែងកំសាន្ត កញ្ញាធ្លាក់ទឹក ប្រដាល់ធ្លាក់ទឹក ដើរខ្សែពួរ និងជិះកង់លើក្តារ និងកម្មវិធីផ្សេងៗទៀត។ សូមបងប្អូនអញ្ជើញចូលរួមទស្សនា និងមកលេងកម្សាន្តឱ្យបានច្រើនកុះករ ៕
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration
- Share This Post: