ព័ត៌មានជាតិ

មន្ទីរទេសចរណ៍រាជធានីភ្នំពេញ ណែនាំដល់ម្ចាស់ទូក កប៉ាល់ កាណូតទេសចរណ៍ទាំងអស់ មិនត្រូវឆ្លងកាត់ទីលានប្រណាំងទូក មុខព្រះបរមរាជវាំង ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា

BY
srey nuch
November 21, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពី ការតុបតែងលម្អ និងចូលចតនៅទន្លេមេគង្គលើរបស់កាណូតទេសចរណ៍ក្នុងព្រះរាជពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣។

ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តិនៅ ថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមដងទន្លេសាប មុខព្រះបរម រាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ដើម្បីជា ការចូលរួមអបអរសាទរក្នុងព្រះរាជពិធីបុណ្យនេះ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ សូមធ្វើការណែនាំដល់ ម្ចាស់ទូក កប៉ាល់ កាណូតទេសចរណ៍ដែលដឹកភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ សូមចូលរួមតុបតែងលម្អ ទង់ជាតិ បំពាក់ភ្លើងពណ៌បំភ្លឺ និងសូមយកទូក កប៉ាល់ កាណូតរបស់ខ្លួនទៅចតនៅទន្លេមេគង្គលើដោយមិនត្រូវ ឆ្លងកាត់ទីលានប្រណាំងទូក ចាប់ពីស្ពានជ្រោយចង្វារ រហូតមកដល់វេទិកាអុំទូក មុខព្រះបរមរាជវាំង ចាប់ពីថ្ងៃ ទី២១ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។

មន្ទីរទេសចរណ៍រាជធានីភ្នំពេញ សង្ឃឹមយ៉ាងមុតមាំថានៅពេលដែលទទួលបានសេចក្តីជូនដំណឹង នេះ ម្ចាស់អាជីវកម្មទូក កាណូត កប៉ាល់ដឹកភ្ញៀវទេសចរទាំងអស់ និងចូលរួមសហការអនុវត្តក្នុងស្មារតីទទួល ខុសត្រូវខ្ពស់ ដើម្បីញ៉ាំងឱ្យព្រះរាជពិធីនេះអាចប្រព្រឹត្តទៅបានរលូន និងជោគជ័យ ៕

ប្រភព៖ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ – Phnom Penh Tourism Department

Share This Post: