ព្រឹកមិញនេះ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង បណ្ដាលឱ្យខូចខាតសម្ភារអស់ជាច្រើន ស្ថិតនៅចំណុចផ្ទះជួល ភូមិគៀនឃ្លាំង ខណ្ឌជ្រោយចង្វារ
- November 21, 2023
រាចធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានឱ្យដឹងថា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៨ និង ៥០នាទី មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅចំណុចផ្ទះជួល ផ្លូវទន្លេមេគង្គ ក្រុម១ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ម្ចាស់ទីតាំងឈ្មោះ ប៊ូ វាសនា ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅស្នាក់នៅបន្ទប់លេខ២០ ក្រុម១ ផ្លូវទន្លេមេគង្គ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

+សម្ភារខូចខាតមាន៖
១-ផ្ទះមួយខ្នងទំហំ ១០×៨ ឈើលើថ្មក្រោម មានចំនួន ០៩បន្ទប់ ក្រោម ០៦បន្ទប់ លើ០៣បន្ទប់។
២-ម៉ូតូហុងដាសេ១២៥ ចំនួន ០១គ្រឿង
៣-សម្ភារអគ្គិសនី អស់មួយចំនួន
+ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ប្រើអស់ចំនួន ១៤គ្រឿង
១- រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ០៧គ្រឿង
២-រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន OCIC អស់ចំនួន ០៧គ្រឿង។
បច្ចុប្បន្នអគ្គិភ័យខាងលើបានរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង ១០ និង ៤០នាទី ថ្ងៃខែឆ្នាំដដែល ៕
















- Share This Post:






