ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឆ្នាំ២០២៣នេះ មានប្រទីបចំនួន ៣០ នឹងបណ្តែតក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល ៣ថ្ងៃ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង

    BY Khmernote Media November 23, 2023
    ឆ្នាំ២០២៣នេះ មានប្រទីបចំនួន ៣០ នឹងបណ្តែតក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល ៣ថ្ងៃ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ មានប្រទីបចំនួន៣០ នឹងបណ្តែតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៣ថ្ងៃ នៅតាមដងទន្លេសាបមុខព្រះបរមរាជវាំង រួមមាន៖

    ១-ប្រទីបព្រះបរមរាជវាំង
    ២-ប្រទីបព្រឹទ្ធសភា
    ៣-ប្រទីបរដ្ឋសភា
    ៤-ប្រទីបរាជរដ្ឋាភិបាល
    ៥-ប្រទីបក្រសួងយុត្តិធម៌
    ៦-ប្រទីបក្រសួងការពារជាតិ
    ៧-ប្រទីបក្រសួងមហាផ្ទៃ
    ៨-ប្រទីបក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
    ៩-ប្រទីបក្រសួងធម្មការ និងសាសនា
    ១០-ប្រទីបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
    ១១-ប្រទីបក្រសួងអប់រំ យុវជន និងកីឡា
    ១២-ប្រទីបក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
    ១៣-ប្រទីបក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
    ១៤-ប្រទីបក្រសួងពាណិជ្ជកម្ម
    ១៥-ប្រទីបក្រសួងទេសចរណ៍
    ១៦-ប្រទីបក្រសួងរ៉ែ និងថាមពល
    ១៧-ប្រទីបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
    ១៨-ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
    ១៩-ប្រទីបក្រសួងអភិវឌ្ឍន៍ជនបទ
    ២០-ប្រទីបក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
    ២១-ប្រទីបក្រសួងបរិស្ថាន
    ២២-ប្រទីបក្រសួងធនធានទឹក និងឧតុនិយម
    ២៣-ប្រទីបក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
    ២៤-ប្រទីបក្រសួងសាធារណការ និងដឹកជញ្ជូន
    ២៥-ប្រទីបក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
    ២៦-ប្រទីបក្រសួងមុខងារសាធារណៈ
    ២៧-ប្រទីបរដ្ឋបាលរាជធានីភ្នំពេញ
    ២៨-ប្រទីប ស ស យ ក
    ២៩-ប្រទីបក្រុមហ៊ុនវឌ្ឍនៈ
    ៣០-ប្រទីបក្រុមហ៊ុនកូកាកូឡា ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department

    Share This Post:
    MPO4D jitutoto mpo4d Mpoplay