ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរ! កីឡាការិនី កាំង មុយនីន ឈ្នះមេដាយមាសមួយគ្រឿង ក្នុងការប្រកួត Asian Fin Swimming Championships នៅប្រទេសថៃ

    BY Khmernote Media November 25, 2023
    អបអរសាទរ! កីឡាការិនី កាំង មុយនីន ឈ្នះមេដាយមាសមួយគ្រឿង ក្នុងការប្រកួត Asian Fin Swimming Championships នៅប្រទេសថៃ

    (ថៃ)៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
    បានឱ្យដឹងថា កីឡាការិនី កាំង មុយនីន បានឈ្នះមេដាយមាសមួយគ្រឿង លើវិញ្ញាសា 100m Bifins និងកីឡាការិនី ឃឺន ប៊ុនពេជ្រមរកត បានឈ្នះមេដាយសំរឹទ្ធមួយគ្រឿង លើវិញ្ញាសាដូចគ្នា ក្នុងការប្រកួត Asian Fin Swimming Championships នៅប្រទេសថៃ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

    សូមជម្រាបជូនថា សហព័ន្ធខ្មែរកីឡាហែលទឹកបានចាត់បញ្ជូនគ្រូ​បង្វឹក​ និង​កីឡាករ​ កីឡាការិនី​ FIN Swimming ចំនួន​ ០៥នាក់ ទៅចូល​រួម​ការ​ប្រកួត​ 18th ASIAN Finswimming Championships 2023 តបតាមការអញ្ជើញរបស់សមាគម​កីឡា​ក្រោម​ទឹក​ នៃ​ព្រះរាជាណាចក្រ​ថៃ​ (Association of Thailand Underwater Sports) ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២៤​ ដល់​ថ្ងៃ​ទី២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ នៅ​ខេត្ត​ភូកេត​ នៃ​ព្រះរាជាណាចក្រ​ថៃ។

    សម្រាប់​សមាសភាព​គ្រូ​បង្វឹក​ និង​កីឡាករ​ កីឡាការិនី​រួម​មាន​៖
    -​ គ្រូ​បង្វឹក​ ហែមថុន​ វិទិនី​
    -​ កីឡាការិនី​ កាំង​ មុយ​នីន​
    -​ កីឡាការិនី​ ឃឺន​ ប៊ុនពេជ្រ​មរកត​
    -​ កីឡាករ​ ទួន​ ទិត្យ​សត្យា​
    -​ កីឡាករ​ លឹម​ សុខ​វឌ្ឍន៍នន្ទ ៕

    ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP

    Share This Post:
    MPO4D jitutoto mpo4d Mpoplay