ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តសៀមរាប នឹងផ្អាកការធ្វើចរាចរណ៍ជាបណ្ដោះអាសន្នលើកំណាត់ផ្លូវមួយចំនួន ក្នុងក្រុងសៀមរាប ចាប់ពីថ្ងៃទី២៥-២៨ ខែវិច្ឆិកា

    BY Khmernote Media November 25, 2023
    រដ្ឋបាលខេត្តសៀមរាប នឹងផ្អាកការធ្វើចរាចរណ៍ជាបណ្ដោះអាសន្នលើកំណាត់ផ្លូវមួយចំនួន ក្នុងក្រុងសៀមរាប ចាប់ពីថ្ងៃទី២៥-២៨ ខែវិច្ឆិកា

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ មេត្តាជ្រាបថា រដ្ឋបាលខេត្ត នឹងរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក រយៈពេល ៤ថ្ងៃ ខាងមុខនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីអតីតស្ពានមន្ទីរទេសចរណ៍ ដល់ស្ពានវត្តដំណាក់ (ផ្សារចាស់) ដោយមានរៀបចំការប្រណាំងទូក បណ្តែត ប្រទីប តាំងពិព័រណ៍ ប្រគុំតន្ត្រី សម្តែងសិល្បៈកម្សាន្តនានាជាច្រើន ព្រមទាំងមានការបាញ់កាំជ្រួចអបអរសាទរ ពេលរាត្រីផងដែរ។

    ក្នុងន័យនេះ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបញ្ចៀសការ កកស្ទះចរាចរណ៍ រដ្ឋបាលខេត្តសូមផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៥-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង១២៖០០នាទី ដល់ម៉ោង ០២៖០០នាទីទាបភ្លឺ នៅចំណុចទីតាំង និងផ្លូវសំខាន់ៗ មួយចំនួនក្នុងក្រុងសៀមរាប ដូចមានក្នុងផែនទី ឧបសម្ព័ន្ធ និងដូចខាងក្រោម៖

    ១. តំបន់ព្រះអង្គចេក ព្រះអង្គចម ព្រះរាជដំណាក់ សួនហាត់ប្រាណមាត់ស្ទឹង ដងស្ទឹងអមសងខាង ពីអតីតស្ពានមន្ទីរទេសចរណ៍ មកស្ពានវត្តព្រហ្មរ័ត្ន រួមមានផ្លូវ N6, B.101, B.104, B.108 ផ្លូវព្រះសីហនុ ផ្លូវអភិរក្សអង្គរ ផ្លូវអាចារ្យស្វា ផ្លូវពោធិ៍កំបោរ និងផ្លូវជាតិលេខ៦។

    ២.តំបន់ចាប់ពីស្ពានវត្តព្រហ្មរ័ត្ន ទៅដល់ស្ពានវត្តដំណាក់(ផ្សារចាស់)និងដងស្ទឹងអមសងខាង រួមមានផ្លូវ A9, A28, A32,D18, D22, D24, D30,D32, D36 ផ្លូវពោធិ៍កំបោរ និងផ្លូវអាចារ្យស្វា។
    ៣ .តំបន់ផាប់ស្ទ្រិត ផ្លូវ A15, A29, A33, A266 និងផ្លូវ២ធ្នូ។

    សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់មេត្តាជ្រាប និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើ ដោយសេចក្ដីអនុគ្រោះ ៕

    ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration

    Share This Post:
    MPO4D jitutoto mpo4d Mpoplay