ថ្នាក់ដឹកនាំ ខ្មែរ ប៊ែវើរីជីស បានចុះទៅប្រគល់ភេសជ្ជៈ ៧,០០០កេស ផ្ទាល់ជូនដល់កីឡាករ កីឡាការិនី ដែលចូលរួមអុំទូកក្នុងព្រះរាជពិធីបុណ្យអុំទូក
- BY
- Naren
- November 29, 2023
(ភ្នំពេញ)៖ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នាថ្ងៃប្រារព្ធពិធីបុណ្យអុំទូក អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភទឹកក្រូចអាយស៍ IZE ចំនួន ៣,៥០០កេស និងទឹកពិសាកម្ពុជា ៣,៥០០កេស សរុបចំនួន ៧,០០០កេស ជូនដល់ក្រុមកីឡាករទូកងរទូទាំងប្រទេសចំនួន ៣៣៧ទូក ដើម្បីបង្ហាញពីការគាំទ្រ ការយកចិត្តទុកដាក់ និងការផ្តល់កម្លាំងចិត្តទៅដល់ពុកម៉ែបងប្អូនដែលជាកីឡាករនៅក្នុងការមកប្រណាំងទូករយៈពេល ៣ ថ្ងៃនេះ។

ឯកឧត្តម ឃ្លាំង ហួត អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណទៅដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលតែងតែគិតគូរពីប្រជាពលរដ្ឋខ្មែរ និងជួយសង្គមខ្មែរ ទៅតាមរូបភាពផ្សេងៗ។

ជាក់ស្តែង ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែធ្វើការបរិច្ចាគទៅសង្គមវិញទៅតាមការឧបត្ថម្ភកម្មវិធីធំៗ កម្មវិធីសប្បុរសធ៌ម និងតាមរយៈរូបភាពជាច្រើនដូចជាការផ្តល់បង់អង្គុយយចំនួន ១ម៉ឺនបង់ដែលសរុបជាទឹកប្រាក់គឺ២លានដុល្លារ, ការឧបត្ថម្ភការប្រកួតកីឡាបាល់ទះ «ពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៣» និងការឧបត្ថម្ភទឹកប្រាក់ ចំនួន ១លានដុល្លារ រយៈពេល ១០ឆ្នាំ ដល់សហព័ន្ធកីឡាបាល់ទះកម្ពុជា និងក្លឹបបាល់ទាត់វិសាខា, និងបន្ថែមពីលើការឧបត្ថម្ភទឹកក្រូចអាយស៍ IZE និងទឹកពិសាកម្ពុជា សរុប ៧០០០កេស ជូនដល់កីឡាករប្រណាំងទូក ក៏បានចែកទឹកក្រូចអាយស៍ IZE ៣០ម៉ឺនដប ជូនដល់សាធារណជន ដោយឥតគិតថ្លៃ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា នៅ៥ទីតាំងជុំវិញបរិវេណប្រារព្ធពិធីបុណ្យអុំទូក មានដូចជាទីតាំងទី១ ជិត Color cup riverside, ទីតាំងទី២ ទល់មុខក្រុមពិភាក្សា អភិវឌ្ឍន៍កម្ពុជា (CDC), ទីតាំងទី៣ ជិតស្ពានចូលទៅកោះពេជ្រ, ទីតាំងទី៤ ទល់មុខតុលាការកំពូល, និងទីតាំងទី៥ ជិតចំណតប៉ូលីស ទល់មុខវត្តឧណ្ណាលោម៕








- Share This Post:






