ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះផ្ទះអ្នកលក់ធុងបាសមួយកន្លែង នៅសង្កាត់ទួលស្វាយព្រៃ២ បណ្ដាលឱ្យខូចខាតសម្ភារអស់ទាំងស្រុង

BY
Khmernote Media
November 29, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា នៅវេលាម៉ោង ១០៖៣០ នាទីព្រឹក ថ្ងៃពុធ ២រោច ខែកត្កិត ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចផ្ទះលេខ ៥៣អាបេ ផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ម្ចាស់ទីតាំង លឹម ម៉េងហៃ ភេទ ប្រុស អាយុ ៦៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នកលក់ធុងបាស។

+ មូលហេតុ: បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។
– ប្រភេទសំណង់: ថ្មបេតុង ទំហំ ១០ម៉ែត្រ X ២៥ម៉ែត្រ។
– ខូចខាតសម្ភារៈ ឆេះផ្ទះល្វែងជាន់ផ្ទាល់ដីចំនួន០២ល្វែង។
– រួមមានម៉ូតូហុងដា PCX ចំនួន ០១ គ្រឿង
– ធុងបាស ៦០ គ្រឿង
– ទូរទស្សន៍ចំនួន ០២ គ្រឿង
– កាំមេរ៉ាសុវត្ថិភាពចំនួន ០២ឈុត
– សម្ភារប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង និងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។
– ស្លាប់មនុស្ស : គ្មាន ។
– របួសមនុស្ស: ចំនួន ០១ នាក់ (ភេទប្រុសរបួសស្រាល) ជាមន្រ្តីការិយាល័យអគ្គិភ័យ។

+ កងកម្លាំងបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ១៩ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៩ រថយន្ត ស្មើរនឹង ៧៦ម៉ែត្រគូប។

+ រថយន្តជំនួយ៖
– រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ស្មើនឹង ០៦ម៉ែត្រគូប ។
– រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ រថយន្ត ស្មើនឹង ១២ម៉ែត្រគូប ។
– រថយន្តអគ្គិភ័យទីក្រុងអូឡាំព្យាចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត ស្មើនឹង ០៨ម៉ែត្រគូប ។
– ពន្លត់ចប់ : នៅវេលាម៉ោង ១២នឹង០០ នាទីថ្ងៃត្រង់ នាថ្ងៃខែ ឆ្នាំដដែល ៕

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

Share This Post: