ព័ត៌មានជាតិ

ក្មេងទំនើង ២នាក់ បង្ហោះម៉ូតូនៅតាមផ្លូវសារធារណៈ ក្នុងខណ្ឌទួលគោក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកអប់រំ

BY
srey nuch
December 4, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០២:៣៥នាទីរំលងអធ្រាត្រ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន០២នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូនៅតាមផ្លូវសារធារណៈ នៅចំណុចបណ្តោយមហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ឃាត់ខ្លួនក្មេងទំនើងចំនួន០២នាក់រួមមាន៖
១-ឈ្មោះ ម៉ូក ម៉ុន ហៅ ម៉ុន ភេទប្រុស ជនជាតិខ្មែរ មុខរបរបុគ្គលិក​ ហាងនំប៉័ង ស្នាក់នៅក្នុងហាងនំប៉័ង ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ជាអ្នកជិះពីក្រោយ។
២-ឈ្មោះ សេង រក្សា ហៅ តូ ភេទប្រុស ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅនៅតូបមិនចាំលេខ ផ្លូវម៉ៅសេទុង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ជាអ្នកបង្ហោះម៉ូតូ។

សម្ភារចាប់យក៖ ម៉ូតូម៉ាក Honda dream c125 ពណ៌ស ពាក់ផ្លាកលេខ កំពងធំ 1N-0715 ជារបស់ឈ្មោះ សេង រក្សា ហៅ តូ )។ ក្រោយពីសាកសួរចម្លើយរួច ដោយបានអនុញ្ញាតពីលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យក្មេងទំនើងខាងលើត្រឡប់ទៅលំនៅដ្ឋានវិញ ដោយមានអាណាព្យាបាលមកធានា និងធ្វើកិច្ចសន្យាអប់រំបន្តនៅផ្ទះ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: