អបអរសាទរ! សិស្សនិទ្ទេសA ទាំង ១៧រូប ក្នុងខេត្តកំពង់ស្ពឺ ទទួលបានរង្វាន់ម៉ូតូ Honda Beat ម្នាក់១គ្រឿង ពីឯកឧត្តម វ៉ី សំណាង
- December 4, 2023
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៤៖០០រសៀល ឯកឧត្តម វ៉ី សំណាង បានអញ្ជើញជួបសំណេះសំណាលសិស្សនិទ្ទេស A ទាំង ១៧រូប និងបានឧបត្ថម្ភរង្វាន់ម៉ូតូ Honda Beat ម្នាក់ ១គ្រឿង មកពីវិទ្យាល័យនានា ក្នុងខេត្តកំពង់ស្ពឺ។

តាមរយៈការបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម វ៉ី សំណាង បានសរសេរៀបរាប់យ៉ាងដូច្នេះថា៖ « អបអរសាទរ សិស្សនិទ្ទេសA ឆ្នាំសិក្សា ២០២៣-២០២៤ ទាំង ១៧រូប ជាមោទនភាពសម្រាប់ខេត្តកំពង់ស្ពឺ។ នៅថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៤៖០០រសៀល ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជួបសំណេះសំណាល សិស្សនិទ្ទេស A ទាំង ១៧រូប មកពីវិទ្យាល័យនានា ក្នុងខេត្តកំពង់ស្ពឺ ក្នុងឱកាសនោះដែលឯកឧត្តមអភិបាលខេត្ត ឧបត្ថម្ភរង្វាន់ម៉ូតូហុងដា (Beat) ម្នាក់ ១គ្រឿង ជូនដល់សិស្សដែលទើបប្រឡងជាប់ទទួលបាននិទ្ទេស A ទាំងអស់គ្នា សម័យប្រឡង ថ្ងៃទី៦ និងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣» ៕













ប្រភព៖ 𝐕𝐞𝐢 𝐒𝐚𝐦𝐧𝐚𝐧𝐠
- Share This Post:






