ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចំណាយ ២លានដុល្លារ ធ្វើបង់អង្គុយចំនួន ១ម៉ឺនបង់ ដើម្បីឧបត្ថម្ភដល់ សាលារៀន មន្ទីរពេទ្យ គ្រប់ស្ថាប័នរដ្ឋនិងឯកជន ដោយឥតគិតថ្លៃ
- BY
- Naren
- December 7, 2023
(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងធ្វើការឧបត្ថម្ភបង់អង្គុយដោយឥតគិតថ្លៃ ចំនួន ១០,០០០បង់ ដែលគិតជាទឹកប្រាក់សរុបមានចំនួន២លានដុល្លារ ជូនដល់ សាលារៀន មន្ទីរពេទ្យ ស្ថាប័ន និងទីតាំងសាធារណៈផ្សេងៗទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណងរួមចំណែកលើកកម្ពស់សណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់សោភណ្ឌ័ភាពនៅទីប្រជុំជន និងផ្តល់ភាពងាយស្រួលក្នុងការស្វែងរកកន្លែងអង្គុយជូនដល់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ធ្លាប់ធ្វើការឧបត្ថម្ភបង់អង្គុយរាប់ពាន់បង់មកហើយនាពេលកន្លងមកជូនដល់ស្ថាប័នផ្សេងៗ ទូទាំងប្រទេសកម្ពុជា។
ដើម្បីស្នើសុំបង់អង្គុយ សាលារៀន មន្ទីរពេទ្យ គ្រប់ស្ថាប័នរដ្ឋនិងឯកជន អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 061/067/069 902 902 ៕


- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






