ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចដាក់ឱ្យដំណើរការរថយន្តចំនួន ១០គ្រឿង សម្រាប់ដឹកពលរដ្ឋនៅតំបន់រុនតាឯក ទៅកាន់ទីរួមខេត្តសៀមរាបទាំងទៅទាំងមកដោយមិនគិតប្រាក់

    BY Liny Chan December 8, 2023
    សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចដាក់ឱ្យដំណើរការរថយន្តចំនួន ១០គ្រឿង សម្រាប់ដឹកពលរដ្ឋនៅតំបន់រុនតាឯក ទៅកាន់ទីរួមខេត្តសៀមរាបទាំងទៅទាំងមកដោយមិនគិតប្រាក់

    នាព្រឹកថ្ងៃសុក្រ​ ទី០៨ ខែធ្នូ ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយ “ប្រជាពលរដ្ឋនៅតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ដែលបានស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

    នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចដាក់ឱ្យដំណើរការរថយន្តចំនួន ១០គ្រឿង សម្រាប់ដឹកពលរដ្ឋនៅតំបន់រុនតាឯក ទៅកាន់ទីរួមខេត្តសៀមរាបទាំងទៅទាំងមក ដោយមិនគិតប្រាក់។

    សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ « ដោយសារទីតាំងកន្លែងនេះឆ្ងាយ ហើយបង្កការលំបាកខ្លះ សម្រាប់បងប្អូនខ្លះទៅក្រុង ខ្ញុំសូមឱ្យខេត្តរៀបចំឡាន Bus (ឡានក្រុង) ១០គ្រឿង សម្រាប់ជួយដឹកគាត់ពេលព្រឹក និងពេលល្ងាច ទៅហើយនិងមក ទៅខេត្តខេត្តសៀមរាប ហ្វ្រី អត់យកលុយទេ រដ្ឋចេញឱ្យ។ អ៉ីចឹងកំណត់ម៉ោងទៅ ហើយយើងនឹងពិនិត្យលទ្ទភាពដោះស្រាយបន្តទៀត។ ចំនួននេះមិនច្រើន តែយើងនឹងខំដោះស្រាយតាមលទ្ធភាពជាបណ្ដើរៗ តែសុំបញ្ជាក់អត់មានឱ្យបង់លុយទេ ហ្រ្វីជូន បើអ្នកណាទារលុយទៅមុខផ្ទះចៅហ្វាយខេត្ត »៕

    អត្ថបទ៖ លីនី

    Share This Post: