ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ១១ វិធី ដើម្បីការពារភ្នែកសម្រាប់អ្នកធម្មតា និងកែលម្អសុខភាពភ្នែកសម្រាប់អ្នកមីញ៉ូប

    BY autoadmin March 12, 2019
    ១១ វិធី ដើម្បីការពារភ្នែកសម្រាប់អ្នកធម្មតា និងកែលម្អសុខភាពភ្នែកសម្រាប់អ្នកមីញ៉ូប

    ភ្នែករបស់យើងអាចនឹងខូចដោយសារវ័យកាន់តែចាស់ ឬដោយសារស្ថានភាពសុខភាពមួយចំនួន។ ទោះបីជាយ៉ាងណាក៏ដោយមានវិធីធម្មជាតិជាច្រើនដែលយើងម្នាក់ៗអាចយកមកការពារ និងកែលម្អចក្ខុវិស័យឡើងវិញដោយមិនចាំបាច់ត្រូវការ លេន ឬ វ៉ែនតាទៀតទេ។ ជាក់ស្ដែងវិធីសាស្រ្តធម្មជាតិ និងអន្តរាគមន៍របៀបរស់នៅចំនួន ១១ នៅក្នុងអត្ថបទនេះនឹងបង្ហាញលោកអ្នកអំពីវិធីដើម្បីកែលម្អសុខភាពភ្នែក និងធ្វើឱ្យសុខភាពភ្នែកកាន់តែប្រសើរឡើង៖

    ១. ពាក់វ៉ែនតាការពារ៖
    មិនមែនទាល់តែអ្នកមីញ៉ូបទើបត្រូវការវ៉ែនតាការពារនោះទេ! សកម្មភាពប្រចាំថ្ងៃដូចជា៖ បើកបរ លេងកីឡា ការងារដែលមានភាពហុយ ឬសកម្មភាពណាមួយដែលធ្វើឱ្យភ្នែកងាយនឹងប៉ះពាល់ដោយ កំទេច ធូលី ផ្សែង -ល- សុទ្ធតែត្រូវការការមើលថែ។ អ្នកគួរតែពាក់មួកសុវត្ថិភាព របាំងមុខ (ម៉ាស) និងរបស់ការពារផ្សេងៗទៅតាមសកម្មភាពរបស់លោកអ្នក។

    ២. វ៉ែនតាកម្តៅថ្ងៃ៖
    វាមិនត្រឹមតែការពារភ្នែករបស់អ្នកតែមួយមុខទេ វាជួយការពារអ្នកពីជំងឺភ្នែកដូចជា៖ ជំងឺភ្នែកឡើងបាយ ដុំសាច់ក្រិនលើភ្នែក (pterygium) ពិសេសគឺមហារីកភ្នែក ដែលជាការបំផ្លាញដោយកម្តៅ ultraviolet UV ពីព្រះអាទិត្យដ៏កាន់តែក្តៅជារៀងរាល់ថ្ងៃ។

    ៣. ធ្វើលំហាត់ភ្នែក៖
    លោកអ្នកអាចស្រាវជ្រាវវិធីធ្វើលំហាត់ភ្នែកតាមរយៈ Google ឬ YouTube និងបណ្តាសង្គមផ្សេងៗ ដែលមាននៅលើអ៊ីនធឺណេត។

    ៤. សម្រាកភ្នែកពីអេក្រង់៖ សម្រាប់អ្នកដែលតែងតែធ្វើការជាមួយនឹងអេក្រង់ញឹកញាប់មិនថាជាអេក្រង់កុំព្យូទ័រ ឬស្មាតហ្វូន … គួរសាកល្បងវិធីសាស្ត្រ 20-20-20 គឺរាល់ពេល ២០នាទី អ្នកគួរងាកចេញពីអេក្រង់ឧបករណ៍ និងសម្លឹងទៅចម្ងាយ ២០អ៊ីញ រយៈពេល ២០វិនាទី មុននឹងបន្តការងាររបស់អ្នក។

    ៥. គ្រប់គ្រងទឹកនោមផ្អែម៖
    ជាតិផ្អែមច្រើនក៏នឹងធ្វើឱ្យភ្នែកកាន់តែខូចដែរ ដូច្នេះអ្នកគួរតែឧស្សាហ៍ពិនិត្យសុខភាពជាតិស្ករដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។

    ៦. គ្រប់គ្រងជំងឺរ៉ាំរ៉ៃណាមួយ៖
    អ្នកដែលមានវ័យចំណាស់លើសពី ៦៥ ច្រើនតែមានបញ្ហាភ្នែកដោយសារពួកគេមានជំងឺរ៉ាំរ៉ៃដូចជា៖ ជំងឺហឺត ទឹកនោមផ្អែម មហារីក លើសជាតិខ្លាញ់ សម្ពាធឈាមខ្ពស់ ជំងឺក្រលៀន ជំងឺបាក់ទឹកចិត្ត -ល- ដូច្នេះអ្នកគួរតែគ្រប់គ្រងវាឱ្យបានល្អ។

    ៧. វីតាមីន៖ ខាត់ណាខៀវ ក្រូច ផ្លែ​ល្ហុង ដំឡូង​ផ្អែម អេពីណារ ការ៉ុត ម្ទេសក្រហម ល្ពៅ អាល់ម៉ុង ប៊ឺសណ្តែកដី គ្រាប់​ផ្កាឈូករ័ត្ន … សុទ្ធតែមានសារជាតិវីតាមីនដែលល្អសម្រាប់សុខភាពភ្នែក។

    ៨. បន្លែ និងផ្លែឈើពណ៌លឿង (Carotenoids) ៩. កុំជកបារី ១០. អនាម័យល្អ ១១. ស្គាល់ពីប្រវត្តិគ្រួសារខ្លួនឯង៕

    អត្ថបទ៖ លីដា
    ប្រភព៖ medicalnewstoday

    Share This Post: