ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រកឃើញគ្រាប់ទម្លាក់ពីយន្តហោះប្រភេទ MK82 ចំនួន២គ្រាប់ ទម្ងន់ប្រមាណ២៣០គីឡូក្រាម ត្រូវបានកម្លាំងជំនាញCMAC ដោះបន្សាបដោយជោគជ័យ

    BY Khmernote Media December 13, 2023
    រកឃើញគ្រាប់ទម្លាក់ពីយន្តហោះប្រភេទ MK82 ចំនួន២គ្រាប់ ទម្ងន់ប្រមាណ២៣០គីឡូក្រាម  ត្រូវបានកម្លាំងជំនាញCMAC ដោះបន្សាបដោយជោគជ័យ

    ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK82 ចំនួន២គ្រាប់ ស្ថិតនៅ២ទីតាំងផេ្សងគ្នា ដែលមួយគ្រាប់ស្ថិតនៅស្រុកមេមត់ និងមួយគ្រាប់ទៀតស្ថិតនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ត្រូវបានកម្លាំងជំនាញនៃអង្គភាពស៊ីម៉ាក់ដោះបន្សាបបានដោយជោគជ័យ។

    គ្រាប់បែកMK82នេះ មានទម្ងន់ប្រមាណ២៣០គីឡូក្រាម ជាប្រភេទគ្រាប់ទម្លាក់ពីយន្តហោះក្នុងសម័យសង្គ្រាមក្នុងទសវត្ស៦០ និង៧០។ កម្លាំងជំនាញបានដោះបន្សាប និងដឹកជញ្ជូនគ្រាប់ទម្លាក់ពីយន្តហោះទាំង២គ្រាប់នេះប្រកបដោយសុវត្ថិភាពហើយ។

    សូមរម្លឹកផងដែរថា មានគ្រាប់បែកទម្ងន់សរុបប្រមាណជាង៤លានតោន រួមទាំងគ្រាប់បែកចង្កោមប្រមាណជាង៣០លានកូនគ្រាប់ ដែលប្រតិបត្តិការទម្លាក់ដោយយន្តហោះជាង៥០០,០០០ ជើងហោះហើរបានទម្លាក់គ្រាប់បែកទាំងនោះលើទឹកដីនៃព្រះរាជាណាចក្រដ៏ស្រស់បំពងតូចមួយនេះ៕

    ប្រភព៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា – CMAC

    Share This Post:
    MPO4D jitutoto mpo4d Mpoplay