ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខឹងនារីជាសង្សារក្បត់ចិត្តមានថ្មី បុរសម្នាក់នេះសុខចិត្តជួលផ្ទាំងប៉ាណូមួយកន្លែងដើម្បីប្រកាសឱ្យគ្រប់គ្នាបានដឹង

    BY autoadmin March 13, 2019
    ខឹងនារីជាសង្សារក្បត់ចិត្តមានថ្មី បុរសម្នាក់នេះសុខចិត្តជួលផ្ទាំងប៉ាណូមួយកន្លែងដើម្បីប្រកាសឱ្យគ្រប់គ្នាបានដឹង

    ខណៈវាពិតជាគួរឱ្យសោកស្តាយក្នុងការរកឃើញថា សង្សាររបស់អ្នកក្បត់ទៅមានអ្នកថ្មី បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់នេះគាត់បានជួលផ្ទាំងប៉ាណូមួយ ដើម្បីឱ្យមនុស្សគ្រប់គ្នាដឹងថា នារីជាសង្សារក្បត់ចិត្តគាត់។ នៅក្នុងវីដេអូដែលត្រូវបានផ្សព្វផ្សាយនៅលើបញ្តាញ Twitter គេឃើញថា គូសង្សានេះបានឈ្លោះគ្នាយ៉ាងខ្លាំង ហើយក៏មានមនុស្សមួយចំនួនបានថតវីដេអូសកម្មភាពរបស់ពួកគេ។

    នៅក្នុងវីដេអូនោះ កាមេរ៉ាក៏បានបែទៅរកផ្ទាំងប៉ាណូដែលមានរូបនារីជាសង្សារក្បត់ចិត្ត និងមានសរសេរពាក្យថា៖ «អ្នកបានធ្វើឱ្យខ្ញុំខូចចិត្ត អ្នកបានបោកប្រាស់ខ្ញុំ ខ្ញុំចង់បែកគ្នា» ផងដែរ។ វីដេអូនៅលើ Twitter នោះ បានទទួលការចែកចាយ ៣០,០០០ដង និងការ Likes ជាង ១៨,០០០ ដែលវាត្រូវបានបង្ហោះកាលពីថ្ងៃសៅរ៍ ទី០៩ ខែមីនា។ អ្នកលេងអ៊ិនធឺរណែតជាច្រើនបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏មានខ្លះគិតថា វាជាការសម្តែង។ យ៉ាងណាក៏ដោយម្ចាស់វីដេអូបានបញ្ជាក់ថា វាជាការពិតមិនបានសម្ដែងនោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ worldofbuzz

    Share This Post: