ព័ត៌មានជាតិ

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នឹងផ្ដល់ជូនការពិនិត្យព្យាបាលជំងឺសើស្បែក និងកាមរោគ ដោយឥតគិតថ្លៃជូនពលរដ្ឋ ចាប់ពីថ្ងៃទី២៦-២៧ ខែធ្នូនេះ

BY
Khmernote Media
December 15, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានឱ្យដឹងថា ខាងមន្ទីរពេទ្យ នឹងផ្ដល់ជូនការពិនិត្យព្យាបាលជំងឺសើស្បែក និងកាមរោគ ដោយឥតគិតថ្លៃជូនពលរដ្ឋ រយៈពេលពីថ្ងៃគឺនៅថ្ងៃទី២៦ និងថ្ងៃទី២៧ ខែធ្នូនេះ។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានចេញសេចក្ដីជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា ផ្នែកជំងឺសើស្បែក និងកាមរោគ នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នឹងផ្តល់ជូន ការពិនិត្យ និងព្យាបាលជំងឺសើស្បែក និងកាមរោគ ដោយឥតបង់ប្រាក់ រយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ពីម៉ោង០៨៖០០ នាទីព្រឹក ដល់ម៉ោង១៤៖០០ នាទីរសៀល

អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា បងប្អូនប្រជាពលរដ្ឋ ទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕

ប្រភព៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ – CCFKH Preah Kossamak Hospital

Share This Post: