ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ឱ្យអនុវត្តសាកល្បងការផ្ដល់សេវាបណ្ណព្រំដែនកម្ពុជា-ថៃ នៅរដ្ឋបាលក្រុង ស្រុកនៃខេត្តជាប់ព្រំដែនថៃ

BY
Khmernote Media
December 18, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ យោងតាមសេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជាលេខ ១៨៧ ស.ស.រ ស្ដីពី ការដាក់ឱ្យអនុវត្តសាកល្បងការផ្ដល់សេវាបណ្ណព្រំដែនកម្ពុជា-ថៃ នៅរដ្ឋបាលក្រុង ស្រុកនៃខេត្តជាប់ព្រំដែនជាមួយព្រះរាជាណាចក្រថៃ។

រាជរដ្ឋាភិបាល សម្រេចដាក់ឱ្យអនុវត្តសាកល្បងការផ្តល់សេវាប័ណ្ណព្រំដែនកម្ពុជា-ថៃ នៅរដ្ឋបាលក្រុង ស្រុក នៃខេត្តជាប់ព្រំដែនជាមួយព្រះរាជាណាចក្រថៃសម្រាប់រយៈពេល ០៦ខែ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៤។

ក្នុងរយៈពេលអនុវត្តសាកល្បងនេះ អភិបាលក្រុង ស្រុកនៃខេត្តជាប់ព្រំដែនជាមួយព្រះរាជាណាចក្រថៃត្រូវបានធ្វើប្រតិភូកម្មអំណាចឱ្យ ក្នុងការពិនិត្យ សម្រេច និងចុះហត្ថលេខាលើប័ណ្ណព្រំដែន កម្ពុជា-ថៃជូនប្រជាពលរដ្ឋខ្មែរដែលមានលំនៅឋានអចិន្ត្រៃយ៍នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ក្នុងការអនុវត្តសាកល្បងនេះនឹងត្រូវបន្តដោយស្វ័យប្រវត្តិ ប្រសិនបើពុំមានការសម្រេចផ្សេង ណាមួយពីរាជរដ្ឋាភិបាលកម្ពុជា ៕ សូមអានសេចក្ដីសម្រេចលម្អិត ដូចខាងក្រោម៖

Share This Post: