ក្បួនក្រុមម៉ូតូធំចំនួន ៥០០គ្រឿង មកដល់ខេត្តសៀមរាប ក្នុងដំណើរទេសចរណ៍ និងដើម្បីកៀរគរថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា
- December 18, 2023
ខេត្តសៀមរាប៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ក្បួនក្រុមម៉ូតូធំចំនួន ៥០០គ្រឿង មានជាង៥០ក្រុម មកពីប្រទេសថៃ ឡាវ និងប្រទេសកម្ពុជា ធ្វើដំណើរមកកាន់ខេត្តសៀមរាប ក្នុងដំណើរទេសចរណ៍ផង និងដើម្បីកៀរគរថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផង។

ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក យុន លីនណេ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា អញ្ជើញមកទទួលស្វាគមន៍ក្បួនក្រុមម៉ូតូធំនេះ នៅភោជនីយដ្ឋានវិមានមង្គល ក្រុងសៀមរាប ខេត្តសៀមរាបផងនារាត្រីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ៕









- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






