រថយន្តមួយគ្រឿងបានបើកបុកក្បួនរថយន្តប្រធានាធិបតីអាមេរិក ខណៈលោក ចូ បៃឌិន ពុំមានគ្រោះថ្នាក់អ្វីនោះទេ
- BY
- Pheakdey
- December 18, 2023
អាមេរិក៖ រថយន្តមួយគ្រឿងបានបើកបុកក្បួនរថយន្តរបស់លោកប្រធានាធិបតីអាមេរិក ខណៈលោក ចូ បៃឌិន ពុំមានគ្រោះថ្នាក់អ្វីនោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៨ ខែធ្នូនេះ។ គ្រោះថ្នាក់បានកើតឡើងកាលពីម៉ោង៨ និង ៧នាទីយប់ថ្ងៃទី១៧ ខណៈចំណុចកើតហេតុនោះគឺស្ថិតនៅលើដងវិថីដ៏មមាញឹកមួយកន្លែងស្ថិតនៅក្នុងក្រុង Wilmington រដ្ឋ North Carolina សហរដ្ឋអាមេរិក។
ប្រភពខាងលើបានបន្តថា លោកប្រធានាធិបតីអាមេរិក និងលោកជំទាវទី ១ ជៀល បៃឌិន បានអញ្ជើញធ្វើដំណើរទៅទីតាំងកើតហេតុខាងលើនេះដើម្បីចូលរួមយុទ្ធនាការផ្សព្វផ្សាយការបោះឆ្នោតមួយសម្រាប់ឆ្នាំ ២០២៤ ហើយបន្ទាប់មកលោកក៏បាននៅទទួលទានអាហារពេលល្ងាចជាមួយក្រុមការងារនៅនោះ និងបានចេញដំណើរមកវិញទាំងមេឃកំពុងតែធ្លាក់ភ្លៀងខ្លាំង។ លុះក្បួនរថយន្តរបស់លោកប្រធានាធិបតីធ្វើដំណើរមកដល់កន្លែងកើតហេតុស្រាប់តែមានរថយន្តម៉ាក Sedan ពណ៌ទឹកប្រាក់មួយគ្រឿងបើកមកបុកក្បួនរថយន្តដោយអចតនា ខណៈម្ចាស់រថយន្តមួយគ្រឿងនោះក៏មិនបានទទួលរងគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរដែរគ្រាន់តែរថយន្តមានការខូតខាតផ្នែកខាងមុខ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






