កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងអន្តរទ្វីបមួយគ្រាប់ដើម្បីឆ្លើយតបនឹងអរិភាពរបស់អាមេរិក
- BY
- Pheakdey
- December 19, 2023
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងនូវមីស៊ីលប្រភេទ ICMB (Intercontinental Ballistic Missile) ឬ អាចហៅថា មីស៊ីលផ្លោងអន្តរទ្វីបជំនាន់ថ្មីមួយគ្រាប់កាលពីម្សិលមិញ និងបានធ្វើឲ្យកូរ៉េខាងត្បូង ជប៉ុន និងអាមេរិកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះឥទ្ធិពលរបស់មីស៊ីលនោះ។ មីស៊ីលផ្លោងអន្តរទ្វីបមួយគ្រាប់ននោះមានឈ្មោះថា Hwasong-18 និងមានសមត្ថភាពអាចហោះផ្លោងបានក្នុងរយៈកម្ពស់ ៦,៥១៨គីឡូម៉ែត្រ និងអាចហោះទៅចំគោលដៅដែលមានរយៈចម្ងាយ ១,០០២គីឡូម៉ែត្របាន។

នៅក្នុងថ្ងៃអង្គារ ទី១៩ ខែធ្នូនេះប្រទេសកូរ៉េខាងជើងបានចេញមកធ្វើការបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបមួយគ្រាប់ខាងលើនេះគឺជាការត្រៀមខ្លួននិងវាស់ស្ទង់សមត្ថភាពរបស់ខ្លួនក្នុងការប្រកាសសង្គ្រាមនុយក្លេអ៊ែរប្រឆាំងជាមួយនិងការបង្កើនអរិភាពរបស់សហរដ្ឋអាមេរិក។ សូមបញ្ជាក់ជូនថា រឿងរ៉ាវចម្រូងចម្រាសដែលធ្វើឲ្យកូរ៉េខាងជើងមិនសប្បាយចិត្តជាមួយអាមេរិកកាលពីពេលថ្មីៗនេះគឺបានកើតឡើងដោយសារតែអាមេរិកបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នាជាមួយប្រទេសកូរ៉េខាងត្បូង និងជប៉ុននៅតាមតំបន់ឆ្នេរសមុទ្រដែលនៅក្បែរប្រទេសកូរ៉េខាងជើងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






