ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញ ក.ប.ប ដុតបំផ្លាញចោលសាច់បង្កក មើមខ្ញី និងខ្ញីហាន់មានលាយសារធាតុគីមីប្រមាណ ២,៤០០គីឡូក្រាម

    BY Khmernote Media December 20, 2023
    មន្ត្រីជំនាញ ក.ប.ប ដុតបំផ្លាញចោលសាច់បង្កក មើមខ្ញី និងខ្ញីហាន់មានលាយសារធាតុគីមីប្រមាណ ២,៤០០គីឡូក្រាម

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្រោមការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញ បានប្រារព្ធពិធីដុតកម្ទេចចោលនូវ សាច់បង្កក មើមខ្ញី និងខ្ញីហាន់រួច ដែលខូចគុណភាព កង្វះអនាម័យ មិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេស និងមានការត្រាំនូវសារធាតុគីមី Sodium Hydrosulfite ដែលមន្ត្រីជំនាញបង្រ្កាបបាននាពេលថ្មីៗនេះ។

    ផលិតផលដែលត្រូវបានបំផ្លាញចោលទាំងនោះរួមមាន៖
    – សាច់បង្កក ខូចគុណភាព ចំនួន ២,២២៨គីឡូក្រាម
    – មើមខ្ញី ខ្ញីហាន់ត្រាំ (មានផ្ទុកសារធាតុគីមីហាមឃាត់Sodium Hydrosulfite) ចំនួន ១០ការ៉ុង ស្មើនឹង១៧០ គីឡូក្រាម។ សរុបចំនួន ២,៣៩៨ គីឡូក្រាម។

    ក្នុងពិធីនេះ ក៏មានការសម្របសម្រួលនិងចូលរួមពីអាជ្ញាធរដែនដី និងការរិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post:
    MPO4D jitutoto mpo4d Mpoplay