ខ្មែរណូត

ស្វែងរក

  • PR

    ហ្វែនៗ បានឃើញផ្ទាំងប៉ាណូបែប 3D របស់ កូកា-កូឡា បង្ហាញរូប វណ្ណដា ហើយឬនៅ?

    BY Naren December 20, 2023
    ហ្វែនៗ បានឃើញផ្ទាំងប៉ាណូបែប 3D របស់ កូកា-កូឡា បង្ហាញរូប វណ្ណដា ហើយឬនៅ?

    តើលោកអ្នកបានឃើញផ្ទាំងប៉ាណូបែប 3D ដ៏ពិសិដ្ឋមួយដែលជាកិច្ចសហការផលិត រវាង កូកា-កូឡា និង លោក វណ្ណដា កំពូលតារាចម្រៀង Hip Hop ប្រចាំកម្ពុជាហើយឬនៅ? បើមិនទាន់បានឃើញទេ សូមកុំភ្លេចរង់ចាំតាមដាន និងចាំរកមើលទាំងអស់គ្នាណា៎!

    ផ្ទាំងប៉ាណូនេះ នឹងផ្តល់ជូននូវបទពិសោធន៍ជាមួយគំនិតច្នៃប្រឌិតថ្មី និងភាពស្រស់ស្រាយសប្បាយអារម្មណ៍ពិតៗដល់យុវវ័យ ដោយបង្ហាញនូវការបម្លែងរូបភាពដែលឃើញក្នុងកញ្ចក់ អេក្រង់ឲ្យក្លាយជាការពិតជាក់ស្តែងភ្លាមៗ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៨ ធ្នូ ២០២៣ ដល់ថ្ងៃទី២០ មករា ២០២៤ វេលាម៉ោង ១៣:០០-១៨:០០ ជារៀងរាល់ថ្ងៃ នៅស្តុបព្រះសក្យមុនីចេតិយជិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលតាមបណ្តោយមហាវិថីព្រះមុនីវង្ស។

    សូមចូលរួមចាប់យក កូកា-កូឡា ត្រជាក់ៗ ល្អបំផុត ឥឡូវនេះ ភ្លាមៗទៅ ដើម្បីទទួលបានភាពរីករាយស្រស់ស្រាយដ៏ពិតប្រាកដក្នុងពេលសម្រាក!


    Share This Post: