ខ្មែរណូត

ស្វែងរក

  • PR

    ប្លែកទៀតហើយលើកនេះ គុនខ្មែរ ប៉ះ ផ្ការីកគ្រប់រដូវ ប្រកួតបាល់ទាត់ ដើម្បីយក ៧,៧៧៧ដុល្លារ ពីភេសជ្ជៈប៉ូវកម្លាំង វើក ជួយសង្គម

    BY Naren December 21, 2023
    ប្លែកទៀតហើយលើកនេះ គុនខ្មែរ ប៉ះ ផ្ការីកគ្រប់រដូវ ប្រកួតបាល់ទាត់ ដើម្បីយក ៧,៧៧៧ដុល្លារ ពីភេសជ្ជៈប៉ូវកម្លាំង វើក ជួយសង្គម

    (ភ្នំពេញ)៖ ភេសជ្ជៈប៉ូវកម្លាំង វើក រៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់សប្បុរសធ៌ម ដែលចូលរួមប្រកួតដោយកីឡាករបាល់ទាត់ និងកីឡាករគុនខ្មែរ និងឧបត្ថម្ភចំនួន ៧,៧៧៧ដុល្លារ ជូនមន្ទីរពេទ្យគន្ធបុប្ផា ក្នុងគោលបំណងបង្ហាញពីថាមពលដ៏ឥតឈប់ឈររវាងកីឡានិងការបង្កើនផលវិជ្ជមានដល់សង្គម។

    ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ នឹងធ្វើឡើងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅពហុកីឡរដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង ៦ល្ងាច តទៅ ដែលមានកីឡាករចូលរួមការប្រកួតគឺ ក្រុមផ្ការីកគ្រប់រដូវ និងកីឡាករជួរមុខរបស់គុនខ្មែរជាច្រើនរូប។

    គួរបញ្ជាក់ផងដែរថា នេះជាលើកទី ៥ ហើយដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផ្តល់ការឧបត្ថម្ភដល់ក្រុមបាល់ទាល់ ផ្ការីគ្រប់រដូវ ក្នុងស្មារតីជួយជ្រោមជ្រែងកម្មវិធីសប្បុរសធ៌មនៅកម្ពុជា។ ចូលរួមព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាព ៧,៧៧៧ដុល្លារ ទាំងអស់គ្នា ដើម្បីទទួលបាននូវទស្សនីយភាពដ៏អស្ចារ្យរវាងកីឡាករបាល់ទាត់ និងកីឡាករគុនខ្មែរ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា។

    សហការផ្សាយផ្ទាល់ដោយ CBS។

    ទស្សនាការផ្សាយផ្ទាល់ពីទំព័រផ្លូវការរបស់៖
    WURKZ: https://www.facebook.com/WurkzCambodia
    KHMER BEVERAGES: https://www.facebook.com/KhmerBeverages

    វើក បង្កើនថាមពលឥតឈប់ឈរ!

    Share This Post: