អន្តរជាតិ

តួលេខអ្នកបាត់បង់ជីវិតនៅតំបន់ហ្គាហ្សាបន្តកើនឡើងដល់ខ្ទង់ ២០,០០០នាក់

BY
Pheakdey
December 21, 2023

ហ្គាហ្សា៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតនៅតំបន់ហ្គាហ្សានៅតែបន្តកើនឡើង ហើយបើយោងតាមរបាយការណ៍ចុងក្រោយមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូនេះបានឲ្យដឹងថា តួលេខអ្នកស្លាប់បានកើនឡើងដល់ខ្ទង់ ២០,០០០នាក់ហើយ។ នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នេះគឺភាគច្រើនជាពលរដ្ឋស៊ីវិលប៉ាឡេស្ទីន។

ចំពោះភាគីខាងអ៊ីស្រាអែលវិញហាក់មិនបានបង្ហាញអំពីការកើនឡើងនៃតួលេខអ្នកស្លាប់បាត់បង់ជីវិតឡើយ ហើយគិតត្រឹមពេលនេះគឺនៅមានចំណាត់ខ្មាំងអ៊ីស្រាអែលចំនួន ១២៩នាក់ទៀត ដែលកំពុងស្ថិតនៅក្នុងកណ្តាប់ដៃរបស់ក្រុមហាម៉ាស។ ចំពោះបច្ចុប្បន្នភាពនៃបញ្ហាផ្សេងៗវិញហាក់មិនមានការប្រែប្រួលខ្លាំងឡើយ​ ពោលគឺកងកម្លាំងអ៊ីស្រាអែលនៅតែបន្តវាយកម្ទេចក្រុមហាម៉ាសឲ្យរលាយអស់ដោយមិនខ្វល់ពីការណែនាំរបស់ប្រទេសណាឡើយ ខណៈពិភពលោកអាចត្រឹមតែជួយផ្តល់ជំនួយមនុស្សធម៌ទៅកាន់ពលរដ្ឋស៊ីវីលនៅតំបន់ហ្គាហ្សាប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: