ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ «រឿងអនុវត្តច្បាប់ទៅលើបទល្មើសជាក់ស្ដែងជាពិសេសករណីគ្រោះថ្នាក់ចរាចរណ៍ ត្រូវតែអនុវត្តភ្លាមៗ កុំចាំដល់តែគេផុសនៅលើហ្វេសប៊ុក ឬ ថ្នាក់លើស្រែក ទើបអនុវត្ត»

    BY Liny Chan December 22, 2023
    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ «រឿងអនុវត្តច្បាប់ទៅលើបទល្មើសជាក់ស្ដែងជាពិសេសករណីគ្រោះថ្នាក់ចរាចរណ៍ ត្រូវតែអនុវត្តភ្លាមៗ កុំចាំដល់តែគេផុសនៅលើហ្វេសប៊ុក ឬ ថ្នាក់លើស្រែក ទើបអនុវត្ត»

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រឿងអនុវត្តច្បាប់ទៅលើបទល្មើសជាក់ស្ដែងជាពិសេសករណីគ្រោះថ្នាក់ចរាចរណ៍បុកគេស្លាប់ ត្រូវតែអនុវត្តកុំចាំដល់តែគេផុសនៅលើហ្វេសប៊ុក ឬ ថ្នាក់លើស្រែក ទើបអនុវត្ត។

    ថ្លែងក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤” នៅទីស្តីការក្រសួងបរិស្ថាន កាលពី​រសៀលថ្ងៃព្រហស្បតិ៍ ទី២១ ធ្នូ ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ដូច្នេះថា៖ « រឿងអនុវត្តច្បាប់ កន្លងទៅអារឿងបុកស្អីៗហ្នឹង នៅចាំបាច់សុំគោលការណ៍ ខ្ញុំសុំចេញបទបញ្ជា បើសិនជាមានបទល្មើសជាក់ស្ដែង ឧទាហរណ៍បើកឡានបុកគេស្លាប់ មិនបាច់សុំគោលការណ៍ទេ ចាប់តែម្ដងទៅ ឃាត់ខ្លួនតែម្ដង ហើយបើគាត់តវ៉ាវៃខ្នោះតែម្ដងទៅ ហើយកូនប៉ូលីសធ្វើចុះ មិនបាច់ចាំសុំទៅស្នងការ ចាប់ចុះក្នុងការអនុវត្តច្បាប់ ត្រូវតែអនុវត្ត រឿងវាអ៉ីចឹង។ ថ្ងៃមុនខ្ញុំឃើញ ឡានណានោះ រយ៉ែបុកប៉ូលីសបះជើង ៣ ៤នាក់ រត់ចូលទៅក្នុង ដល់ចុះមកធ្វើមិនដឹង ​អត់ទេណា ចាប់ទៅគ្មានខ្នងណាទេ។ ឥលូវក្នុងរដ្ឋបាលណា ខ្ញុំប្រាប់ទៅបងប្អូនប៉ូលីសរបស់យើង ជាមួយអាវុធហត្ថ មន្រ្តីអនុវត្តច្បាប់ ក្នុងបទល្មើសជាក់ស្ដែង បងប្អូនអនុវត្តត្រឹមត្រូវតាមច្បាប់អនុវត្តចុះហើយខ្នងបងប្អូន គឺនាយករដ្ឋមន្រ្តី និយាយឱ្យច្បាស់អ៉ីចឹងហ្មង។ បើសិនជា គេថាមានខ្នងណាទៀត មិនបាច់សួរទេ ព្រោះនាយករដ្ឋមន្រ្តីចេញគោលការណ៍ហើយ ហើយបើសិនជាធ្វើទៅមានបញ្ហា ទៅដល់កន្លែងគេដកបញ្ឈរជើង ប្រាប់ខ្ញុំ ខ្ញុំដំឡើងស័ក្កិឱ្យ ហើយមេដែលចាត់តែងបងប្អូនអនុវត្តច្បាស់ហើយ ដាក់ពិន័យបងប្អូនដែលធ្វើខុសគ្មានមូលហេតុ ខ្ញុំនឹងចាត់វិធានការ បើមិនចឹងគ្នាខំធ្វើត្រូវ ត្រូវលើកទឹកចិត្ត បើគ្នាធ្វើត្រូវហើយ តែដោយសារបញ្ហាអីមួយ ហើយដាក់ទណ្ឌកម្មគ្នា ទៅបំបាក់ទឹកចិត្ត អ្នកផ្សេងទៀតមិនឱ្យធ្វើ តើសង្គមយើងទៅជាយ៉ាងណា? ចាំបាច់ទាល់តែមានការផុសតាមទូរស័ព្ទ ឬក៏អី? ឬ មួយទាល់តែថ្នាក់លើស្រែក ទើបឱ្យចាប់? សុំអនុវត្តតែម្ដង ព្រោះវាវិលមុខពេក ច្បាប់យើងត្រូវតែអនុវត្ត បើមានភស្តុតាង ផឹកស្រវឹង បុកគេប៉ុណ្ណឹងហើយ ឃាត់ខ្លួនយកទៅ ចាំបាច់សុំច្បាប់អីទៀត វត្ថុតាង សាក្សីនៅហ្នឹងហើយ ហើយពីណាសួរថាម៉េច ហ៊ានចាប់គេ គេខ្នងប៉ុណ្ណា គឺអត់ទេ ប៉ូលីសត្រូវប្រាប់ទៅថាខ្នងខ្ញុំនាយករដ្ឋមន្រ្តី។ អ៉ីចឹងរឿងនេះ កុំឱ្យវានៅសាំញ៉ាំទៀត ដាវមានហើយអនុវត្តទៅ តែសុំអនុវត្តឱ្យត្រូវ កុំអនុវត្តលើស តែអនុវត្តលើសខ្ញុំអត់គាំទ្រទេ ហើយត្រូវទទួលខុសត្រូវមុខច្បាប់ អនុវត្តឱ្យត្រូវតាមក្របខណ្ឌ បើមិនចឹងទេ យើងទៅធានាយ៉ាងម៉េចឱ្យប្រជាពលរដ្ឋទុកចិត្ត ហើយកុំឱ្យលំបាកនៅចាំបាច់ស្នើសួរអី កុំចាំបាច់បុកនៅហ្នឹងហើយ ប៉ូលីសចរាចរណ៍ឃើញនៅហ្នឹងហើយ មិនអាចឃាត់ខ្លួនបាន នៅចាំស្នើសុំឯកឧត្តម ជួន ណារិន្ទ ឬ ស្នើសុំមកថ្នាក់លើទៀត អត់ទេ ឃាត់ទៅ អនុវត្តច្បាប់ អ៉ីចឹងរឿងនេះ សុំកុំឱ្យទាល់តែគេចេញតាមហ្វេសប៊ុកហើយទើបអនុវត្ត គឺអត់ទេធ្វើទៅ ហើយរឿងទាំងអស់ខ្ញុំប្រគល់សិទ្ធិឱ្យហើយ នៅគាំទ្រពីក្រោយឱ្យតែអនុវត្តត្រូវ »៕

    អត្ថបទ៖ លីនី

    Share This Post: