៩៨ បង់អង្គុយពី ខ្មែរ ប៊ែវើរីជីស ផ្តល់ជូនទៅស្ថាប័នរដ្ឋ និងវត្តអារាមនៅភ្នំពេញ
- BY
- Naren
- December 25, 2023
(ភ្នំពេញ)៖ បន្ទាប់ពីចេញសេចក្តីប្រកាសផ្លូវការរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងការចែកបង់អង្គុយ ១ម៉ឺនបង់ ដែលសរុបជាទឹកប្រាក់មានចំនួន ២លានដុល្លារ កាលពីថ្មីៗនេះ ខ្មែរ ប៊ែវើរីជីស បានដឹកជញ្ជូនបង់អង្គុយ ៩៨បង់ ទៅដាក់តម្លើងទៅស្ថាប័នរដ្ឋ និងវត្តអារាមជាច្រើនកន្លែងក្នុងទីក្រុងភ្នំពេញ។

ទីតាំងដែលបានដាក់តម្លើងបង់អង្គុយ ៩៨បង់ នៅភ្នំពេញមាន ៥កន្លែង រួមមាន៖
១) សាខា គយ និងរដ្ឋាករអាកាសយានដ្ឋានអន្ដរជាតិ ៨បង់
២) បញ្ជាការដ្ឋានទ័ពពិសេស ៣០បង់
៣) ក្រសួងព័ត៌មាន ៣០បង់
៤) បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ២០បង់ និង
៥) វត្តជាន់ឯក ១០បង់ ។
រហូតមកដល់ពេលនេះ ខ្មែរ ប៊ែវើរិជីស បានតម្លើងបង់អង្គុយបានចំនួន ២០៣បង់ ហើយ ដែលមាននៅខេត្តកំពត ៥៥បង់, ខេត្តកំពង់ឆ្នាំង ៥០បង់ និងនៅភ្នំពេញ ៩៨បង់។ ដើម្បីស្នើសុំបង់អង្គុយ សាលារៀន មន្ទីរពេទ្យ គ្រប់ស្ថាប័នរដ្ឋនិងឯកជន អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 061/067/069 902 902។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនវិនិយោគដោយសហគ្រិនខ្មែរ១០០% និងជាក្រុមហ៊ុនផលិតស្រាបៀរនិងភេសជ្ជៈឈានមុខគេនៅកម្ពុជា ដោយការអនុលោមស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ដែលធ្វើឱ្យ ខ្មែរ ប៊ែវើរីជីស ទទួលបានពានរង្វាន់គ្រប់គ្រងចង្វាក់ផលិតកម្មលំដាប់ពិភពលោក និងទទួលបានវិញ្ញាបនបត្រធំៗពីរគឺ៖ ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព និង ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន។ លើសពីនេះ គ្រប់ផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយមាស ៣៣គ្រឿង បញ្ជាក់ពីគុណភាព ពីស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិ Monde Selection។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងយកបេះដូងមកគិតគូរពីទំនួលខុសត្រូវសង្គម ដោយបង្ហាញពីការយកចិត្តទុកដាក់យ៉ាងពិតប្រាកដចំពោះការអភិវឌ្ឍសង្គមឱ្យមានការប្រសើរជាងមុនតាមរយៈរូបភាពសប្បុរសធ៌ម និងការឧបត្ថម្ភជាច្រើន។ ដូចនេះ ដើម្បីលើកកម្ពស់ទង្វើល្អក្នុងសង្គម ចូលរួមគាំទ្រផលិតខ្មែរ ទាំងអស់គ្នា ដោយគាំទ្រផលិតផល ខ្មែរ ប៊ែវើរីជីស។





- Share This Post:






