ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ថា ព័ត៌មាននៃការចាប់ព្រះកាយព្រះអង្គចន្ទមុនី ជាព័ត៌មានក្លែងក្លាយ

    BY Khmernote Media December 25, 2023
    អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ថា ព័ត៌មាននៃការចាប់ព្រះកាយព្រះអង្គចន្ទមុនី ជាព័ត៌មានក្លែងក្លាយ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិប្រកាសថា មិនមានករណីចាប់ព្រះកាយព្រះអង្គចន្ទមុនីនោះទេ។

    នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ បានប្រកាសថា ព័ត៌មាននៃការចាប់ព្រះកាយព្រះអង្គចន្ទមុនី គឺជាព័ត៌មានក្លែងក្លាយ មិនមានករណីចាប់ព្រះកាយ ដូចដែលគណនីខាងលើបានបង្ហោះនោះទេ។ សមត្ថកិច្ចកំពុងចាត់វិធានការដើម្បីតាមស្វែងរកជនដែលបានបង្ហោះព័ត៌មានក្លែងក្លាយខាងលើនេះ។ សូមសាធារណជនកុំបន្តចែករំលែក និងកុំមានការយល់ច្រលំ ៕

    ប្រភព៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល Cambodia Government Spokesperson Unit

    Share This Post:
    MPO4D jitutoto mpo4d Mpoplay