អន្តរជាតិ

ជំនន់ទឹកភ្លៀងកំពុងបង្កការគំរាមគំហែងពលរដ្ឋរាប់ម៉ឺននាក់នៅភាគខាងត្បូងប្រទេសថៃ

BY
Pheakdey
December 26, 2023

ថៃ៖ ជំនន់ទឹកភ្លៀងកំពុងតែបង្កការគំរាមគំហែងយ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅតំបន់ភាគខាងត្បូងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី២៦ ខែធ្នូ។ ឥទ្ធិពលរបស់ទឹកភ្លៀងដែលបានធ្លាក់យ៉ាងជោគជាំជិតមួយសប្តាហ៍មកនេះបានកំពុងតែបង្កឲ្យមានទឹកជន់លិចផ្លូវសំខាន់ៗជាច្រើនកន្លែង ទូកនេសាទសមុទ្រចំនួន ៧ត្រូវបានលិច ខណៈស្ពានមួយចំនួនក៏បានបាក់ផងដែរ។

នៅចំពោះមុខស្ថានភាពបន្ទាន់នេះអាជ្ញាធរថៃសម្រេចបិទសាលារៀនមួយចំនួន សកម្មភាពអាជីវកម្មជាច្រើនត្រូវបានផ្អាកជាបណ្តោះអាសន្ន ហើយអាជ្ញាធរបានដាក់ពង្រាយកងកម្លាំងនិងក្រុមអ្នកជួយសង្គ្រោះជាច្រើននាក់ដើម្បីជួយសម្រួលការងារប​ន្ទាន់មួយចំនួនរបស់ប្រជាពលរដ្ឋ។ យ៉ាងណាក្តី គិតត្រឹមពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍ណាមួយបង្ហាញថា មានអ្នករងរបួសធ្ងន់ឬស្លាប់បាត់បង់ជីវិតនៅឡើយទេ​ ខណៈគេរំពឹងថាស្ថានភាពទឹកជំនន់ខាងលើនេះនឹងត្រលប់មករកភាពល្អប្រសើរវិញនៅចុងសប្តាហ៍នេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: