PR

មកស្គាល់តួស្រីនៅក្នុងបទ CALL ME PAPA ជាតារាល្បីនៅឥណ្ឌូនេស៊ី

BY
Liny Chan
December 26, 2023

MV ខ្នាតអន្តរជាតិ «CALL ME PAPA» ដែលកំពុងតែបន្តផ្ទុះលើបណ្ដាញសង្គមរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ត្រូវបានមហាជនជាច្រើនមានចម្ងល់ពាក់ព័ន្ធនឹងតួសម្ដែងនៅក្នុង MV លំដាប់ហូលីវូតមួយបទនេះ សុទ្ធតែជាតួជនជាតិបរទេសស្អាតៗ ជាពិសេ តួឯកស្រីតែម្ដង។ តាមប្រភពច្បាស់ការមួយបង្ហើបឲ្យដឹងថា តួឯកស្រីគឺជាតារាល្បីលំដាប់ជួរមុខមួយដែលជិះយន្តហោះមកពីប្រទេសឥណ្ឌូណេស៊ី។

តារាលំដាប់ជួមុខរូបនេះមានឈ្មោះថា Anggun ជនជាតិ Indonesia ជាតារាស្រីម្នាក់មានប្រជាប្រិយភាពជាខ្លាំងនៅឥណ្ឌូណេស៊ី។ ដោយសារតែ Anggun មានទំនាក់ទំនងល្អជាមួយ Galaxy ទើបនាងត្រូវបានផលិតកម្មធំជាងគេមួយនេះ អញ្ជើញមកសំដែងក្នុង MV មួយបទនេះ។

ប្រភពខាងលើ បានទម្លាយឲ្យដឹងថា បន្ទាប់ពីថ្នាក់ដឹកនាំ ផលិតកម្ម Galaxy Navatra សម្រេចជ្រើសរើសយកភ្លាម Anggun បានធ្វើដំណើរប្រទេសកម្ពុជា ហើយបានស្នាក់នៅជាច្រើនថ្ងៃដើម្បីធ្វើការងារមួយនេះ។

មែនទែនទៅ MV «CALL ME PAPA» មិនមែនមានតែស្រីស្អាត Anggun ម្នាក់ទេដែលចូលរួមសម្ដែង គឺមានច្រើនតួល្បីៗ ក្រោមដឹកនាំផលិតដោយឧកញ៉ា ខេមរៈ សិរីមន្ដ ដោយផ្ទាល់នេះ បានជ្រើសរើសតារាជនជាតិបរទេស ប្រុសស្រី មកពីប៉ែកអាស៊ី នឹងអ៊ីរ៉ុបជាច្រើនរូបទៀត ហើយពួកគេសុទ្ធតែជាតារាម៉ូដែរមានប្រជាប្រិយភាព។

ការផលិតត្រូវបានធ្វើឡើងដោយមានការយកចិត្តទុកដាក់បំផុតដោយទាំងយន្តហោះ,រថយន្ដទំនើបជាច្រើនគ្រឿង និងសត្វខ្លាជាដើម ត្រូវបានយកមកដាក់បញ្ចូលសម្ដែងបទចម្រៀងមួយបទនេះ ខណៈដែលសម្ភារៈបច្ចេទេសនៃការថត សុទ្ធតែប្រើ កាមេរ៉ា ទំនើបៗចុងក្រោយបង្អស់។

បច្ចុប្បន្ន «CALL ME PAPA» ត្រូវបានមហាជនមើលឃើញថា កំពុងផ្ទុះខ្លាំងក្នុងស្រទាប់យុវវ័យទាំងក្នុងស្រុកស្ទើរគ្រប់កន្លែងលឺតែបាញ់ស្នេហ៍, ខ្លាដេកថាខ្លាចេតរយអង្គរក្ស៤នាក់នៅពីក្រោយ ចំណែកលើឆាកអន្តរជាតិល្បីរហូតដល់ទៅជាង២៥ប្រទេស។

គ្រាន់តែប៉ុន្មានថ្ងៃសោះ CALL ME PAPA នៅលើបណ្តាញសង្គមពិសេសនៅលើ TikTok តែម្តង ដោយនៅក្នុងនោះ មានអ្នកលេងតាម រហូតដល់1.4លានដង (1.4M) ជុំវិញពិភពលោក និងមានអ្នកទស្សនា 1.200លាន Veiw Videos គិតត្រឹមថ្ងៃទី25ខែ ធ្នូឆ្នាំ2023 កន្លងទៅ ដែលចំនួននេះ មិនធ្លាប់មានឡើយ ក្នុងប្រវត្តិសាស្ត្រ បទចម្រៀងរបស់ខ្មែរ រយៈពេលដ៍ខ្លីនេះ។

អ្នកដែលបានស្ដាប់ម្ដងចង់ស្ដាប់ម្ដងទៀត មិនចេះជិនណាយ ។ ចំណែក កម្រិតនៃវីដេអូ MVមួយបទនេះ មហាជនបានវាយតម្លៃថាបទចម្រៀងរបស់កម្ពុជាមួយបទនេះ មិនចាញ់បទចម្រៀងល្បីលើពិភពលោកឡើយ។ សូមទស្សនាបទ«CALL ME PAPA» ម្ដងទៀតទាំងអស់គ្នា៕

Share This Post: