ទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃបានបណ្តាលឲ្យមនុស្ស៦នាក់បាត់បង់ជីវិត និងបង្កការប៉ះពាល់ដល់ពលរដ្ឋជាង៧ម៉ឺនគ្រួសារ
- BY
- Pheakdey
- December 27, 2023
ថៃ៖ ទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃបានសម្លាប់មនុស្សអស់ចំនួន ៦នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅរសៀលថ្ងៃពុធ ទី២៧ ខែធ្នូនេះ។ នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះមានជនរងគ្រោះម្នាក់ជាមនុស្សចាស់មានអាយុ ៨៩ឆ្នាំ។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់បាត់បង់ជីវិតហើយ ឥទ្ធិពលរបស់ទឹកជំនន់ក៏បានកំពុងតែបង្កការគំរាមគំហែងដល់ពលរដ្ឋជាង ៧០,០០០គ្រួសារផងដែរ។ បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា តំបន់ដែលកំពុងទទួលរងការគំរាមគំហែងខ្លាំងនោះមានដូចជា ខេត្តSatun ខេត្តSongkhla ខេត្តPattani ខេត្តYala និងខេត្តNarathiwat៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






