ព័ត៌មានជាតិ

មន្ត្រីជំនាញ ចុះបង្រ្កាបករណីដឹកជញ្ជូនចែកចាយស្លា កញ្ចប់ម៉ាក KOUWEIWANG ក្លាយក្លែងចំនួន ១០០០កញ្ចប់ ក្នុងក្រុងប៉ោយប៉ែត

BY
Khmernote Media
December 27, 2023

ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ មន្ត្រីជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រួមនឹងអាជ្ញាធរក្រុងប៉ោយប៉ែត ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពីលោកព្រះរាជអាជ្ញារង លុយ ទីហួរ បានចុះបង្រ្កាបករណី ដឹកជញ្ជូន ចែកចាយស្លាកញ្ចប់ម៉ាក KOUWEIWANG ក្លាយក្លែងសរុបចំនួន១០០០ កញ្ចប់។

ក្រោយពីឃាត់ និងត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង ០៣នាក់(ជនជាតិចិន) រួមនឹងវត្ថុតាង ទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងទៅតុលាការ វិនិច្ឆ័យតាមនីតិវិធី។ សូមបញ្ជាក់ថាប្រតិបត្តិការនេះធ្វើឡើងតាមពាក្យបណ្តឹង របស់ក្រុមហ៊ុន ស៊ាងយី ប៊ីនឡាង ត្រេឌីន ៕

ប្រភព៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច

Share This Post: