ព័ត៌មានជាតិ

កាលពីម្សិលមិញនេះ អគ្គិភ័យបានឆាបឆេះតូបលក់ដូរអស់ចំនួន ៤តូប និងផ្ទះចំនួន ១ខ្នង បណ្ដាលឱ្យមានមនុស្ស ៣នាក់បាត់បង់ជីវិត នៅក្រុងសៀមរាប

BY
Khmernote Media
December 28, 2023

ខេត្តសៀមរាប៖ (ព័ត៌មានលម្អិត) យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា នៅថ្ងៃ ពុធ ១៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៤៖៥០ នាទីព្រឹក មានករណីអគ្គិភ័យបានឆាបឆេះតូបលក់ដូរអស់ចំនួន០៤តូប និងផ្ទះចំនួន០១ខ្នង ម្ចាស់ឈ្មោះ លី ដារី ភេទ ស្រី អាយុ ៣២ឆ្នាំ មុខរបរ លក់ដូរ ត្រង់ចំណុចតូបលក់ដូរមុខផ្សារក្រោម (ចាស់) ដែលស្ថិតនៅ ក្រុមទី២ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

+ បណ្តាលឱ្យការរងការខូតខាតទាំងស្រុង។
+ ក្នុងនោះបណ្ដាលអោយមានមនុស្សបាត់បង់ជីវិតចំនួន ០៣នាក់ មានឈ្មោះ៖
– ឈ្មោះ វ៉ឹក ឡាន ភេទ ស្រី អាយុ ២៧ ឆ្នាំ មុខរបរ លក់ដូរ
– ឈ្មោញ ង៉ិក ឌី ភេទ ប្រុស អាយុ ០៤ឆ្នាំ
– កូននៅក្នុងផ្ទៃ អាយុ ២ខែ ។

+ មូលហេតុ៖ មន្ត្រីជំនាញកំពុងបន្តការស្រាវជ្រាវ។
+ កងកម្លាំងបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦រថយន្ត។
– រថយន្តពន្លត់អគ្គិភ័យនៃស្នងការខេត្តចំនួន ០៣ គ្រឿង ប្រើប្រាស់អស់ទឹក០៣រថយន្ត។
– រថយន្តពន្លត់អគ្គិភ័យអាជ្ញាធរអប្សរាចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់០២រថយន្ត។
– រថយន្តពន្លត់អគ្គិភ័យបុរីទេសចរណ៍ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់០១រថយន្ត ៕

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

Share This Post: