ព័ត៌មានជាតិ

ស្នងការនគរបាលរាជធានីភ្នំពេញ កោះហៅមន្ដ្រីនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ២នាក់ មកអប់រំណែនាំ និងផាកពិន័យតាមច្បាប់ ក្រោយបើកបរម៉ូតូឌុបគ្នាមិនពាក់មួកសុវត្ថិភាព

BY
Khmernote Media
December 28, 2023

រាជធានីភ្នំពេញ៖​ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាឱ្យកោះហៅមន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យ២នាក់ ចូលខ្លួនមកបង់ផាកពិន័យតាមផ្លូវច្បាប់ បន្ទាប់ពីបើកបរម៉ូតូឌុបគ្នាមិនពាក់មួកសុវត្ថិភាព ត្រូវបានប្រជាពលរដ្ឋឃើញនៅតាមផ្លូវ ហើយថតបង្ហោះផ្សាយនៅលើបណ្ដាញសង្គម។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មន្ត្រីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ក្នុងពេលបំពេញភារកិច្ចក្នុងការតាមចាប់ឃាត់រថយន្តក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សបាត់បង់ជីវិត នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកោះហៅមកអប់រំណែនាំ និងផាកពិន័យតាមច្បាប់ ចំនួន៦០.០០០រៀល នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៅល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: