អន្តរជាតិ

ជំនន់ទឹកភ្លៀងបង្ខំឲ្យពលរដ្ឋម៉ាឡេស៊ីជិត ២៧,០០០នាក់ ត្រូវជម្លៀសខ្លួនជាបន្ទាន់

BY
Pheakdey
December 28, 2023

ម៉ាឡេស៊ី៖ ឥទ្ធិពលរបស់ភ្លៀងមូសុងបានកំពុងតែបង្កឲ្យមានទឺកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសម៉ាឡេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ រដ្ឋរបស់ម៉ាឡេស៊ីដែលកំពុងតែទទួលរងការគំរាមកំហែងពីទឹកជំនន់នេះមានចំនួន ៦ ដូចជារដ្ឋ Kelantan រដ្ឋ Terengganu រដ្ឋ Pahang  រដ្ឋ Johor រដ្ឋ Selangor និង រដ្ឋ Sabah។

បើតាមអាជ្ញាធរម៉ាឡេស៊ីបានបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងទឹកជំនន់ដ៏ឆាប់រហ័សនេះអាជ្ញាធរបានណែនាំឲ្យពលរដ្ឋជិត ២៧,០០០នាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់ ខណៈគិតរហូតមកទល់នឹងពេលនេះនៅមិនទាន់មានពលរដ្ឋណាម្នាក់ត្រូវបានរាយការណ៍ថាបានរងរបួសធ្ងន់ធ្ងរឬស្លាប់បាត់បង់ជីវិតនោះទេ។ បើយោងតាមការព្យាករណ៍បានបង្ហាញថា ភ្លៀងអាចនឹងបន្តធ្លាក់ខ្លាំងជាច្រើនថ្ងៃបន្ថែមទៀត ដូចនេះស្ថានភាពទឹកជំនន់ក៏អាចនៅបង្កជាបញាធ្ងន់ធ្ងរក្នុងរយៈពេលជាច្រើនថ្ងៃបន្ថែមទៀតផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time

Share This Post: