យុវជនអូស្រ្តាលីម្នាក់បានបាត់បង់ជីវិតដោយការវាយប្រហារពីត្រីឆ្លាមក្នុងអំំឡុងពេលហែលទឹកលេងនៅឆ្នេរសមុទ្រ
- BY
- Pheakdey
- December 29, 2023
អូស្រ្តាលី៖ សមុទ្របានក្លាយជាទិសដៅទេសចរណ៍ដ៏ល្អបំផុតមួយសម្រាប់មនុស្សភាគច្រើន ដែលចង់ទៅសម្រាកលំហែកាយក្រោយពេលនឿយហត់ពីការងារ ឬ ចង់ទៅស្រូបយកខ្យល់អាកាសបរិសុទ្ធដើម្បីបន្ធូរភាពតានតឹងចេញពីក្នុងខ្លួន។ យ៉ាងណាក្តី រាល់សកម្មភាពកម្សាន្តនៅសមុទ្រទាំងអស់មិនប្រាកដថា សុទ្ធតែមានសុវត្ថិភាព ១០០%នោះទេ ខណៈហេតុការណ៍អកុសលមួយចំនួនអាចបណ្តាលឲ្យអ្នកទៅកម្សាន្តមួយចំនួនមានគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។

ជាក់ស្តែងបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៩ ខែធ្នូនេះបានឲ្យដឹងថា មានយុវជនជនជាតិអូស្រ្តាលីម្នាក់បានស្លាប់បាត់បង់ជីវិតដោយការវាយប្រហារពីសំណាក់ត្រីឆ្លាមក្នុងអំឡុងពេលដែលរូបគាត់កំពុងងូតទឹកលេងនៅឆ្នេរសមុទ្រ។ យុវជនរងគ្រោះត្រូវបានគេដឹងត្រឹមថា មានអាយុ ១៥ឆ្នាំ ហើយនៅក្នុងថ្ងៃកើតហេតុនោះ គឺរូបគេបានទៅលេងទឹកនៅឆ្នេរសមុទ្រ Ethel Beach ស្ថិតក្នុងតំបន់ Yorke Peninsula ភាគខាងត្បូងនៃប្រទេសអូស្ត្រាលី។ គិតត្រឹមពេលនេះអាជ្ញាធរប្រចាំនៅតំបន់កើតហេតុកំពុងរៀបចំរបាយការណ៍មួយចំនួនជុំវិញករណីដ៏កម្រនេះ តែអាជ្ញាធរនៅមិនទាន់បញ្ជាក់ថា ខាងអាជ្ញាធរនឹងមានចំណាត់ការយ៉ាងណាចំពោះក្រុមគ្រួសារជនរងគ្រោះនៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






