អន្តរជាតិ

មន្ត្រីធនាគារចិនម្នាក់ត្រូវជាប់ពន្ធនាគារជាង ១៦ឆ្នាំពីបទប្រព្រឹត្តអំពើពុករលុយដែលនាំឲ្យបែកធ្លាយព័ត៌មានសម្ងាត់របស់ជាតិ

BY
Pheakdey
December 29, 2023

ចិន៖​ អតីតមន្ត្រីធនាគារកណ្តាលចិនម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៦ឆ្នាំ និង ៦ខែពីបទធ្វើឲ្យបែកធ្លាយព័ត៌មានសម្ងាត់របស់ជាតិ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៩ ខែធ្នូនេះ។ អតីតមន្ត្រីធនាគាររូបនេះមានឈ្មោះថា Sun Guofeng និងធ្លាប់បម្រើការងារជាប្រធាននាយកដ្ឋានគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលចិន។

ប្រភពខាងលើបានបន្តថា នាពេលកន្លងមកលោក Sun Guofeng បានប្រើប្រាស់តួនាទីរបស់គាត់ដើម្បីប្រព្រឹត្តអំពើពុករលួយជាច្រើនករណី ដូចជាការទទួលប្រាក់សំណូកដើម្បីជាថ្នូរនឹងការផ្តល់ព័ត៌មានផ្ទៃក្នុងធនាគារឲ្យទៅអ្នកដទៃ និងលួចបញ្ចេញផែនការអាជីវកម្មរបស់ធនាគារឲ្យទៅដៃគូប្រគួតប្រជែងជាដើម។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា សកម្មភាពខុសឆ្គងរបស់លោក Sun Guofeng បានកើតមានឡើងជាបន្តបន្ទាន់នៅចន្លោះពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០២០ ហើយប្រាក់សំណូកដែលគាត់ទទួលបាននោះគឺមានចំនួនប្រមាណជា ២១លានយន់ (២,៩៧លានដុល្លារ)៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: