បំណងប្រាថ្នាអ្នកធ្វើការ Office ចង់បានបរិយាកាសការិយាល័យច្នៃប្រឌិត និងទាន់សម័យ ក្រុមហ៊ុនយក្ស ជីប ម៉ុង ធ្វើបាន
- BY
- Naren
- December 29, 2023
(ភ្នំពេញ)៖ ជ្រើសរើសកន្លែងធ្វើការត្រូវ ការងារកាន់តែអភិវឌ្ឍដោយបំផុសឡើងនូវគំនិតថ្មីៗ ជាក់ស្តែងក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជា តែងតែយល់ច្បាស់ពីតម្រូវការរបស់និយោជិតរបស់ខ្លួន គឺបរិយាកាសការងារដើម្បីអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងមានគុណភាព។ ហើយជាពិសេសកាន់តែពិសេសបុគ្គលិកដែលឈានជើងមកកាន់ក្រុមហ៊ុន ជីប ម៉ុង នឹងទទួលបានឱកាសទៅបណ្តុះបណ្តាលវិជ្ជាជីវៈក្រៅទេសទៀតផង។

ការិយាល័យក្រុមហ៊ុន ជីប ម៉ុង ធំទូលាយ រចនាបែបទំនើប ស្តង់ដារអន្តរជាតិ និងបំពាក់ជាមួយនឹងបច្ចេកវិទ្យាថ្មីៗទាន់សម័យ ចំណែកកន្លែងអង្គុយធ្វើការសម្រាប់បុគ្គលិកនៅក្រុមហ៊ុន ជីប ម៉ុង សំបូរបែបមានទាំងកន្លែងអង្គុយធ្វើការរួម ដើម្បីឲ្យបុគ្គលិកងាយស្រួលក្នុងការពិភាក្សាគ្នាភ្លាមៗ ក្រៅពីនេះក៏មានជាបន្ទប់តូចៗជាបន្ទប់ឯកជន សម្រាប់បុគ្គលិកដែលចង់ធ្វើការបែបផ្ទាល់ខ្លួនផងដែរ។



អ្វីដែលមិនអាចរំលងបាននោះបរិយាកាសកន្លែងអង្គុយធ្វើការនៅក្នុងក្រុមហ៊ុន មានការតុបតែងចំរុះពណ៌ និងហុំព័ទ្ធជាមួយធម្មជាតិ ដោយមានសួនដាំផ្កាលម្អ ផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ ចំនុចទាំងអស់នេះ ក្រុមហ៊ុនបានគិតគូរច្បាស់ថាជារឿងសំខាន់មួយនៅក្នុងជំនួយដល់អារម្មណ៍នៅក្នុងការធ្វើការឱ្យបុគ្គលិកដែលធ្វើការរហូតដល់ពេលល្ងាច នឹងបានគយគន់ថ្ងៃលិចពន្លឺស្រទន់ ធ្វើឱ្យអារម្មណ៍តប់ប្រមល់បាត់អស់តែម្តង។




ជាពិសេសក្រៅពីការិយាល័យធំទូលាយ តុបតែងបែបទាន់សម័យ ក្នុងក្រុមហ៊ុនទៀតសោត មានបន្ទប់ប្រជុំជាច្រើនបន្ទប់ធំទូលាយ បំពាក់ជាមួយបច្ចេកវិទ្យាទំនើបៗ ផ្តល់ភាពងាយស្រួលដល់សហការី ប្រជុំរកគំនិតថ្មីៗ។មានកន្លែងប្រជុំធំទូលាយដែលថ្នាក់ដឹកនាំនៃក្រុមហ៊ុន ជីប ម៉ុង តែងតែរៀបចំសំណេះសំណាល ផ្តល់អនុសាសន៍ជាមួយនឹងបុគ្គលិក ដើម្បីឱ្យការងារកាន់តែមានប្រសិទ្ធភាពខ្ពស់។


ក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនដែលគ្រប់គ្នាប្រាថ្នា ព្រោះមិនត្រឹមតែគិតគូពីសុខមាលភាពបុគ្គលិកទេ តែងផ្តល់ជូនវគ្គបណ្តុះបណ្តាល ដោយអ្នកជំនាញខ្មែរ និងអ្នកជំនាញអន្តរជាតិ ដើម្បីបង្រៀនដល់បុគ្គលិក ទាំងជំនាញទន់ មានដូចជាការដឹកនាំ ការទំនាក់ទំនង ធ្វើការជាក្រុម និងជំនាញរឹង មានដូចជាជំនាញបច្ចេកទេស ជាមួយគ្រឿងចក្រ បច្ចេកវិទ្យា។ កាន់តែពិសេសក្រុមហ៊ុន ជីប ម៉ុង ផ្តល់ឱកាសដល់បុគ្គលិកបង្កើនចំណេះដឹងរ៉ាប់រងបញ្ជូនបុគ្គលិកទៅសិក្សានៅក្រៅប្រទេស ដូចជាប្រទេសថៃ អាល្លឺម៉ង់ និងអឺរ៉ុប ជាដើម ទៅតាមការងាររបស់បុគ្គលិកតាមផ្នែកនីមួយៗ។ មិនត្រឹមតែប៉ុណ្ណឹងទេ ក្រុមហ៊ុនក៏មានផែនការអភិវឌ្ឍន៍បុគ្គល គឺដើម្បីជួយបុគ្គលិក ជីប ម៉ុង សម្រេចបាននូវគោលដៅអាជីពរបស់ពួកគេ តាមរយៈការអភិវឌ្ឍន៍ចំណេះដឹង ជំនាញ និងសមត្ថភាព។




ដំណឹងល្អទៀតនោះ ក្រុមហ៊ុន ជីប ម៉ុង តែងតែបើកនូវឱកាសការងារ ដោយជ្រើសរើសបុគ្គលិកថ្មីៗនូវមុខតំណែងជាច្រើន សម្រាប់ សិស្ស និស្សិត និងអ្នកចង់ផ្លាស់ប្តូរការងារ ចង់បញ្ចេញស្នាដៃ និងទទួលឱកាសពិសេសៗនៅក្រុមហ៊ុន អាចធ្វើការតាមដានការជ្រើសរើសបុគ្គលិក តាមរយៈគេហទំព័រ Careers Chip Mong និងអាចទាក់ទងតាមរយៈលេខទូរស័ព្ទ 067 633 833៕



- Share This Post:






