អន្តរជាតិ

នាវាទេសចរណ៍ផលិតក្នុងប្រទេសចិនដំបូងគេនឹងចេញដំណើរលើកទីមួយនៅដើមឆ្នាំក្រោយជាមួយតម្លៃសំបុត្រជាង ១ពាន់ដុល្លារ

BY
Pheakdey
December 29, 2023

ចិន៖ នាវាទេសចរណ៍ផលិតក្នុងប្រទេសចិនដំបូងគេនឹងចាប់ផ្តើមចេញដំណើរជើងទី ១ នៅដើមឆ្នាំ២០២៤ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៩ ខែធ្នូ។ នាវាទេសចរណ៍របស់ចិនមួយគ្រឿងនេះមានឈ្មោះថា The Adora Magic City ​ផលិតឡើងដោយក្រុមហ៊ុន CSSC Shanghai Waigaoqiao Shipbuilding​ មានប្រវែង ៣២៣,៦ម៉ែត្រ មានបន្ទប់សម្រាប់ភ្ញៀវស្នាក់នៅចំនួន ២,១២៥បន្ទប់ និងអាចផ្ទុកមនុស្សសរុបបានចំនួន ៥,២៤៦នាក់។

ចំ់ពោះការរចនានៅខាងក្នុងវិញគឺនាវាទេសចរណ៍ The Adora Magic City​ ត្រូវបានសាងសង់ឡើងដោយមានកម្ពស់សរុបចំនួន ១៦ជាន់ មានបារចំនួន ២២កន្លែង មានកន្លែងលេងល្បែងមួយ មានកន្លែផលិតស្រាបៀរថ្មីៗ ភោជនីយដ្ឋាន ហាងលក់ទំនិញរួចពន្ធ រោងមហោស្រប និងកន្លែងប្រគុំតន្ត្រីបែបចិនផងដែរ។ តាមគម្រោង The Adora Magic City នឹងត្រូវចេញដំណើរពីទីក្រុងសៀងហៃប្រទេសចិនឆ្ពោះទៅកាន់កោះ Jeju នៃប្រទេសកូរ៉េខាងត្បូង ទីក្រុង Nagasaki និងទីក្រុង Nagasaki របស់ប្រទេសជប៉ុននៅក្នុងថ្ងៃទី ១ ខែមករា ឆ្នាំ២០២៤ ដោយដំណើរកម្សាន្តនេះមានរយៈពេលសរុបចំនួន​ ៦ថ្ងៃ។ ចំពោះតម្លៃសំបុត្រវិញគឺមានច្រើនជម្រើសសម្រាប់អតិថិជន ខណៈតម្លៃជាមធ្យមវិញនោះគឺ ៨,៥០០ យន់ (១,២០០ ដុល្លារអាមេរិក)៕  

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: