ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញ និងអាជ្ញាធរ បង្រ្កាបបានសាច់បង្កកនាំចូលគ្មានច្បាប់ជិត ២តោន នៅទីតាំងអាជីវកម្ម ២កន្លែង ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ

    BY Liny Chan December 29, 2023
    មន្ត្រីជំនាញ និងអាជ្ញាធរ បង្រ្កាបបានសាច់បង្កកនាំចូលគ្មានច្បាប់ជិត ២តោន នៅទីតាំងអាជីវកម្ម ២កន្លែង ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុក នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មន្ត្រីជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានរកឃើញសាច់បង្កកនាំចូលគ្មានច្បាប់ជិត ២តោន នៅទីតាំងអាជីវកម្មចំនួន ២កន្លែង ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

    សាច់បង្កខាងលើនេះ ត្រូវបានបង្រ្កាបកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ ដោយមន្ត្រីជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីជំនាញនាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណ:បសុព្យាបាល រួមនិងអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពីលោកព្រះរាជអាជ្ញារង ម៉ុត ដារ៉ា លើការបង្រ្កាបករណីសន្និធិនាំចូល ចែកចាយសាច់គោ សាច់ជ្រូក សាច់ទា សាច់មាន់ និងគ្រឿងក្នុង បង្កកគ្មានច្បាប់អនុញ្ញាតិចំនួន ០២ទីតាំងរួមមាន៖

    *ទីតាំងទី១: ដីឡូតិ៍គ្មានលេខ ផ្លូវលំ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
    *ទីតាំងទី២: ដីឡូតិ៍គ្មានលេខ ផ្លូវលេខ៣៥១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

    យ៉ាងណាមិញក្រោយពីការឆែកឆេរ និងត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញវត្ថុតាងសាច់ជ្រូក សាច់គោ សាច់ទា សាច់មាន់ និងគ្រឿងក្នុងបង្កកសរុបទម្ងន់: ១៨,៨៤៨គីឡូក្រាម។

    សូមបញ្ជាក់ថា វត្ថុតាងខាងលើលោកព្រះរាជអាជ្ញារង បានសំរេចឲ្យបិទប្លុំបេរកុងទីន័រក្លាសេ្សទាំង ០២ទីតាំង និងនាំខ្លួនជនសង្ស័យទាំង ០២នាក់(ម្ចាស់ទីតាំង) មកនាយកដ្ឋាន ដើម្បីសាកសួរបំភ្លឺតាមនីតិវិធី៕

    ប្រភព៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច

    Share This Post: