គ្រឹះស្ថានអង្គរ រកចំណូលបាន ៣៧ ១៩៨ ៩៨៨ដុល្លារអាមេរិក ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ នៅឆ្នាំ២០២៣
- January 2, 2024
ខេត្តសៀមរាប៖ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា គ្រឹះស្ថានអង្គរ រកចំណូលបាន ៣៧ ១៩៨ ៩៨៨ ដុល្លារអាមេរិក ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ នៅឆ្នាំ២០២៣ នេះបើតាមរបាយការណ៍គ្រឹះស្ថានអង្គរ ដែលចេញផ្សាយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ។

ភ្ញៀវទេសចរបរទេសសរុប ៧៩៨ ០៦៩ នាក់ បានទិញសំបុត្រទស្សនារមណីយដ្ឋានអង្គរ កើនឡើងជាង ១៧៧% ធៀបនឹងឆ្នាំ២០២២។ ដោយឡែក សម្រាប់ថវិកាដែលត្រូវឧបត្ថម្ភចូលនិធិគន្ធបុប្ផា មានចំនួនសរុប ១ ៥៩៦ ១៣៨ ដុល្លារអាមេរិក៕







ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






