ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទោះបាត់ពីពិភពលោកនេះក្តី ប៉ុន្តែ Stan Lee នៅតែបន្តមានវត្តមានក្នុងខ្សែភាពយន្ត២បន្ងែមទៀតរបស់ Marvel

    BY autoadmin March 14, 2019
    ទោះបាត់ពីពិភពលោកនេះក្តី ប៉ុន្តែ Stan Lee នៅតែបន្តមានវត្តមានក្នុងខ្សែភាពយន្ត២បន្ងែមទៀតរបស់ Marvel

    លោក Kevin Feige នាយករបស់ Marvel Studios បានប្រាប់ឱ្យដឹងថា លោក Stan Lee អតីតសហស្ថាបនិក Marvel Comics នឹងដើរតួជា Cameo ឬសម្តែងនៅក្នុងរឿង Marvel ចំនួន ២ គឺ The Avengers: Endgame និង Spider-Man: Far From Home ។

    លោក Stan Lee បានទទួលមរណភាពក្នុងវ័យ ៩៥ឆ្នាំ កាលពីថ្ងៃ ទី១២ ខែវិច្ឆិកា ឆ្នាំមុន ហើយស្នាដៃរបស់គាត់ត្រូវបានគេស្គាល់តាមរយៈតួអង្គដូចជា៖ Spider-Man, the X-Men, Iron Man, Thor, Hulk, Fantastic Four, Black Panther, Daredevil, Doctor Strange, Scarlet Witch និង Ant-Man ដែលសុទ្ធតែជាកំពូលវីរ​ជនរបស់ Marvel Universe ៕

    អត្ថបទ៖ លីដា
    ប្រភព៖ nme

    Share This Post: