ព័ត៌មានបឋម៖ ឆេះរថយន្ដដឹកសិស្សនៅពេលដឹកសិស្សចេញពីសាលារៀនឯកជនមួយ ស្ថិតនៅផ្លូវជាតិលេខ៤១ ស្រុកគងពិសី
- January 4, 2024
ខេត្តកំពង់ស្ពឺ៖ (ព័ត៌មានបឋម) នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ករណីរថយន្តដឹកសិស្សចេញពីសាលាឯកជនអន្ដរជាតិអាយ ធី ខេ បានឆាបឆេះដោយមិនដឹងមូលហេតុ នៅចំណុចផ្លូវជាតិលេខ៤១ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។

តាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចនគរបាលសិស្សានុសិស្សដែលជិះក្នុងរថយន្ដមិនមានរងរបួសទេ សមត្ថកិច្ចនគរបាលបានអន្ដរាគមន៍ជួយសង្គ្រោះបាញ់ពន្លត់ដែលឆេះនោះផងដែរ ៕






- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






