ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រជាពលរដ្ឋខេត្តតាកែវ ប្រទះឃើញវត្ថុបុរាណព្រះពុទ្ធរូប ២អង្គ ធ្វើពីថ្មភក់ ដែលកសាងឡើងក្នុងសតវត្សទី៧

    BY Khmernote Media January 4, 2024
    ប្រជាពលរដ្ឋខេត្តតាកែវ ប្រទះឃើញវត្ថុបុរាណព្រះពុទ្ធរូប ២អង្គ ធ្វើពីថ្មភក់ ដែលកសាងឡើងក្នុងសតវត្សទី៧

    ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ បានឱ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុក សុខា អគ្គនាយកបេតិកភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដឹកនាំក្រុមការងារនៃនាយកដ្ឋានសារមន្ទីរ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ សហការជាមួយនឹងស្នងការនគរបាលខេត្ត និងអាជ្ញាធរមូលដ្ឋានធ្វើការប្រគល់-ទទួលវត្ថុបុរាណចំនួន ២អង្គ។

    ១-ព្រះពុទ្ធរូបទ្រង់ភ្នែនសមាធិ៖ កម្ពស់ ០.៨ម ព្រះភ្នែន ០.៦៧ម
    ២-ព្រះពុទ្ធរូបទ្រង់ឈរ៖ កម្ពស់ ១.៥ម៉ែត្រ ជើងទម្រ ០.៦៧ម ធ្វើពីថ្មភក់ ប្រហែលស្ថិតក្នុងសតវត្សទី៦ ឬទី៧ ក្នុងរចនាបថភ្នំដា ដែលបានប្រទះឃើញដោយប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃទប់ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។ បច្ចុប្បន្ន វត្ថុបុរាណទាំងនេះ ត្រូវបានបញ្ជូនទៅតម្កល់ និងថែរក្សានៅសារមន្ទីរជាតិ រាជធានីភ្នំពេញ ទុកជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីនៃជាតិ។

    មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានចូលរួមសហការ ខ្នះខ្នែង ក្នុងការចូលរួមថែរក្សានិងធ្វើការប្រគល់ទទួលវត្ថុបុរាណយកមកអភិរក្ស ទុកជាសម្បត្តិបេតិកភណ្ឌវប្បធម៌នៃជាតិ ៕

    ប្រភព៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay