ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែង ឋានន្តរស័ក្កិ និងបណ្តេញចេញពីក្របខណ្ឌ មន្ត្រីនគរបាល ១២រូបទៀត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

BY
Khmernote Media
January 5, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចអនុវត្តន៍វិន័យចំពោះមន្ត្រីនគរបាលជាតិចំនួន ១២រូប នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្កិ និងបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ។

ក្រសួងមហាផ្ទៃ សម្រេចអនុវត្តវិន័យចំពោះមន្ត្រីនគរបាលជាតិចំនួន ១២រូប នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដូចមានរាយនាមខាងក្រោម៖

១. វរសេនីយ៍ទោ ស ពិសិដ្ឋ អត្តលេខ ៣៩៨៧៧ នាយរងការិយាល័យប្រឆាំងការជួញដូរ មនុស្សនិងការពារអនីតិជន
២. វរសេនីយ៍ត្រី គង់ ចាន់រស្មី អត្តលេខ ៨៥០១១ នាយផ្នែកអក្សរសម្ងាត់ នៃអធិការដ្ឋាន នគរបាលខណ្ឌដង្កោ
៣. អនុសេនីយ៍ឯក ឌួង ចាន់សិត្យា អត្តលេខ ៧៣៣២៦ នាយរងផ្នែក នៃការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ
៤. អនុសេនីយ៍ទោ ថា សោភ័ណ្ឌ អត្តលេខ ៧១៩៣៩ នាយរងផ្នែករដ្ឋបាល នៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា
៥. អនុសេនីយ៍ឯក រស់ ឧត្តម អត្តលេខ ៧៤៧១៣ នាយរងផ្នែកប្រឆាំងគ្រឿងញៀន នៃ អធិការដ្ឋាននគរបាលខណ្ឌ៧មករា
៦. អនុសេនីយ៍ឯក ស៊ីម ប៊ុនធឿន អត្តលេខ ៦៥៤៣៣ នាយរងផ្នែកការពារនិងអន្តរាគមន៍ នៃ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ
៧. អនុសេនីយ៍ទោ ផាន់ ឯម អត្តលេខ ៨៩៧៥៧ នាយរងផ្នែកអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល
៨. អនុសេនីយ៍ឯក ជុំ ម៉ៅ អត្តលេខ ២៧៦៩៦ មន្ត្រី នៃការិយាល័យអន្តរាគមន៍
៩. អនុសេនីយ៍ឯក អេន ស៊ីណាត អត្តលេខ ៦០៦២៩ មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ
១០. អនុសេនីយ៍ឯក ជិន សុខា អត្តលេខ ២៥៨៦២ មន្ត្រីផ្នែកនគរបាលយុត្តិធម៌ នៃអធិការ ដ្ឋាននគរបាលខណ្ឌព្រែកព្នៅ
១១. ព្រិន្ទបាលឯក ហាក់ មុនីរិទ្ធ អត្តលេខ ៦៨៩៦៥ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ
១២. ព្រិន្ទបាលទោ ហេង គីមលេង អត្តលេខ ៩១៣៥៤ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក។

មូលហេតុ៖ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

Share This Post: