ជប៉ុនអនុម័តកញ្ចប់ថវិកា ៣៣លានដុល្លារសម្រាប់ដោះស្រាយរាល់ការខូចខាតបង្កឡើងដោយគ្រោះរញ្ជួយដី
- BY
- Pheakdey
- January 5, 2024
ជប៉ុន៖ រដ្ឋាភិបាលនៃប្រទេសជប៉ុនបានអនុម័តកញ្ចប់ថវិកាចំនួន ៤,៧៤ពាន់លានយេន (៣៣លានដុល្លារ) ដើម្បីដោះស្រាយរាល់ការខូតខាតដែលបានបង្កឡើងដោយគ្រោះរញ្ជួយដី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងរសៀលថ្ងៃសុក្រ ទី៥ ខែមករានេះ។ បើតាមលោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានបញ្ជាក់ថា កញ្ចប់ថវិកាខាងលើនេះនឹងត្រូវដកចេញពីកញ្ចប់ថវិកាបម្រុងប្រចាំឆ្នាំ ដែលរដ្ឋាភិបាលបានគ្រោងទុកសម្រាប់ប្រើប្រាស់ក្នុងគ្រាមានអាសន្ននិងឆ្លើយតបទៅនឹងគ្រោះមហ្តរាយផ្សេងៗ។

គួររម្លឹកជូនថា គ្រោះរញ្ជួយដីកម្រិត ៧,៦រ៉ិចទ័របានវាយប្រហារតំបន់ភាគខាងជើងប្រទេសជប៉ុនតាំងតែពីថ្ងៃទី១ ខែមករាម្លេះ ខណៈគិតត្រឹមពេលនេះហេតុការណ៍អកុសមួយនេះបានបណ្តាលឲ្យពលរដ្ឋជប៉ុនចំនួន ៩២នាក់បានស្លាប់បាត់បង់ជីវិត និងពលរដ្ឋចំនួន ២៤២នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន។ ដោយឡែកចំពោះអ្នករងរបួសវិញគឺមានចំនួន ៣៣០នាក់ ពលរដ្ឋជាង ៣,៣០០នាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនជាបន្ទាន់ ផ្ទះចំនួន ៣,០០០ខ្នងកំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់ និងផ្ទះចំនួន ៨៩,៨០០ខ្នងកំពុងរស់នៅដោយគ្មានទឹកស្អាតប្រើប្រាស់៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






