ជប៉ុនត្រូវខាតបង់ប្រាស់អស់ ៦,៤ពាន់លានដុល្លារដោយសារគ្រោះរញ្ជួយដី ខណៈតួលេខអ្នកបាត់បង់ជីវិតកើនឡើងដល់ ១០០នាក់
- BY
- Pheakdey
- January 6, 2024
ជប៉ុន៖ តួលេខអ្នកបាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសជប៉ុនបានកើនឡើងរហូតដល់ ១០០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកប៉ុស្តិ៍ នៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែមករានេះ។ ចំណែកអ្នកបាត់ខ្លួនវិញគិតត្រឹមពេលនេះគឺនៅមានចំនួន ២១១នាក់ទៀត ខណៈប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅក្រោមគំនរបាក់បែកកំពុងបន្តធ្វើឡើងយ៉ាងសកម្ម។

នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយដែលត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Karen Clark & Co (KCC) មានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានធ្វើការវាយតម្លៃថា គ្រោះរញ្ជួយដីមួយនេះនឹងធ្វើឲ្យប្រទេសជប៉ុនត្រូវខាតបង់ប្រាក់អស់ប្រមាណជា ៦,៤ពាន់លានដុល្លារ។ គួរបញ្ជាក់ថា ប្រាក់ដែលត្រូវខាតបង់នោះគឺរួមបញ្ចូលទាំងការជួសជុលនិងសាងសង់ឡើងវិញនូវផ្ទះ អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដែលបានរងនូវការខូចខាត ការបាត់បង់ទ្រព្យសម្បត្តិផ្សេងៗរបស់ប្រជាពលរដ្ឋ ការជួយសង្គ្រោះពលរដ្ឋរងគ្រោះតាមរយៈរូបភាពផ្សេងៗ និងខាតបង់ឱកាសសម្រាប់រកប្រាក់ចំណូលរបស់ប្រជាពលរដ្ឋគ្រោះផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍ The Strait Time
- Share This Post:






