ព័ត៌មានជាតិ

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ បន្ថយ និងដកហូតឋានន្តរស័ក្តិនាយនគរបាលថ្នាក់ឧត្ដមសេនីយ៍ ចំនួន ៤រូប ឱ្យមកនៅថ្នាក់ពលបាលត្រី

BY
Khmernote Media
January 6, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចេញព្រះរាជក្រឹត្យ បន្ថយ និង ដកឋានន្តរសក្ដិ នាយនគរបាលជាន់ខ្ពស់ថ្នាក់ឧត្ដមសេនីយ៍ចំនួន ៤នាក់ អោយមកនៅត្រឹមថ្នាក់ ពលបាលត្រី (ដោយ១ជាន់)។

ព្រះមហាក្សត្រ​ ត្រាស់បង្គាប់ បន្ថយ និងដកហូតឋានន្តរស័ក្តិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ឱ្យមកនៅត្រឹមថ្នាក់ ពលបាលត្រី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៤រូប៖

១-លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អត្តលេខ ០៥៥២៥
២-លោកឧត្តមសេនីយ៍ត្រី តាំង គង់ អត្តលេខ ៨៤៣០៣
៣-លោកឧត្តមសេនីយ៍ត្រី ជូ ផល្លីឌីន អត្តលេខ ៨៤៣៩២
៤-លោកឧត្តមសេនីយ៍ត្រី ខៃ វណ្ណៈ អត្តលេខ ៦៨៤១៩។

ក្នុងនោះលោកឧត្ដមសេនីយ៍ទោ ទូច យុទ្ធា ដែលរងបណ្ដឹងពីអ្នកលក់ផលិតផលតាមអនឡាញច្រើនជាងគេ ក៏បន្ថយមកនៅត្រឹម ដោយ១ជាន់ផងដែរ ៕ ប្រភព៖ លោក ផែង វណ្ណៈ

Share This Post: