ស្រ្តីជាប្រពន្ធដើមម្នាក់ស្នើឲ្យប្តីរៀបការជាមួយមិត្តភក្តិល្អរបស់គាត់ថែមម្នាក់ទៀតដើម្បីបានមករស់នៅជុំគ្នាក្នុងគ្រួសារតែមួយ
- BY
- Pheakdey
- January 8, 2024
ម៉ាឡេស៊ី៖ ស្រ្តីជនជាតិម៉ាឡេស៊ីម្នាក់បានស្នើឲ្យប្តីរបស់គាត់យកប្រពន្ធថែមម្នាក់ទៀត ខណៈស្រ្តីដែលជាប្រពន្ធទី២នោះគឺជាមិត្តភក្តិល្អរបស់គាត់តែម្តង។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានបញ្ជាក់ថា រឿងរ៉ាវដ៏កម្រនេះបានកើតឡើងនៅក្នុងតំបន់ Kampung Kolam Limbongan ក្រុង Malacca ភាគខាងត្បូងនៃប្រទេសម៉ាឡេស៊ី។

បុរសដែលមានសំណាងអាចទទួលបានប្រពន្ធថែមម្នាក់ទៀតដោយសន្តិភាពរូបនេះត្រូវបានគេឱ្យដឹងថា មានអាយុ ៣៨ឆ្នាំ បានរៀបការជាមួយប្រពន្ធទី១ អស់រយៈពេល ១២ឆ្នាំមកហើយ និងថែមទាំងមានកូន ៣នាក់អាយុចន្លោះពី ៤ដល់១១ឆ្នាំទៀតផង។ ប្រភពខាងលើបានបន្តថា វាគឺជាក្តីស្រមៃយូរមកហើយដែលស្រ្តីជាប្រពន្ធទី១ ចង់ឲ្យប្តីរបស់គាត់រៀបការជាមួយនិងមិត្តភក្តិល្អរបស់គាត់ថែមម្នាក់ទៀត ដើម្បីបានរស់នៅជុំគ្នាប្រកបដោយសុភមង្គល ហើយនៅក្នុងថ្ងៃដែលប្តីរបស់គាត់រៀបការជាមួយប្រពន្ធទី២នោះ ស្រ្តីជាប្រពន្ធទី១ ក៏បានទៅចូលរួម និងថតរូបជាមួយគ្នាយ៉ាងសប្បាយរីករាយផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz
- Share This Post:






