ព័ត៌មានជាតិ

ឱកាសល្អ! មន្ទីរពេទ្យកាល់ម៉ែត ប្រកាសជ្រើសរើសវេជ្ជបណ្ឌិតឯកទេស និងបុគ្គលិកផ្នែកសុខាភិបាល ជាច្រើននាក់

BY
Khmernote Media
January 8, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យកាល់ម៉ែត បានចេញសេចក្ដីប្រកាសជ្រើសរើស វេជ្ជបណ្ឌិតឯកទេស គិលានុបដ្ឋាក-យិកា ជាច្រើននាក់ ដែលមានលក្ខណសម្បត្ដិដូចដែលបានភ្ជាប់ជូន។

មន្ទីរពេទ្យកាល់ម៉ែតត្រូវការជ្រើសរើស វេជ្ជបណ្ឌិតឯកទេស ជាច្រើននាក់រួមមាន៖
– ឯកទេសដាក់ថ្នាំសណ្តំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់
– ឯកទេសវេជ្ជសាស្រ្តទូទៅ
– ឯកទេសប្រសាទសាស្ត្រ
– ឯកទេសសម្ភព និងរោគស្ត្រី
– ឯកទេសរូបភាពវេជ្ជសាស្ត្រ
– ឯកទេសចក្ខុរោគ
– ឯកទេសវះកាត់ពោះ
– ឯកទេសជំងឺសួត
– ទន្តបណ្ឌិត
– ឯកទេសវះកាត់ម៉ូតសាស្ត្រ
– ឯកទេសតម្រងនោម
– ឯកទេសសន្លាក់
– ឯកទេសវះកាត់បាក់បែកឆ្អឹង
– ឯកទេសក្រពេញ
– ឯកទេសសោភណ្ឌសល្យសាស្ត្រ
– ឯកទេសជំងឺឆ្លង
– ឯកទេសជំងឺបេះដូង
– ឯកទេសរោគកុមារវិទ្យា
– ឯកទេសវះកាត់បេះដូង
– ឯកទេសថ្លើម ក្រពះ ពោះវៀន
– ឯកទេសវិភាគកោសិកាមហារីក
– ឯកទេសព្យាបាលសម្រន់ការឈឺចាប់ ។

មន្ទីរពេទ្យកាល់ម៉ែតត្រូវការជ្រើសរើស បុគ្គលិក ជាច្រើននាក់ដែលមានជំនាញដូចខាងក្រោម៖
– គិលានុបដ្ឋាក-យិកា ឯកទេស
– ចក្ខុគិលានុបដ្ឋាក
– អ្នកបច្ចេកទេសមន្ទីរពិសោធន៍
– គិលានុបដ្ឋាក-យិកា
– អ្នកបច្ចេកទេសវិទ្យុសាស្ត្រ
– ធ្មប
– ចក្ខុមាត្រការី ។

បេក្ខជន បេក្ខនារី ត្រូវមានលក្ខណសម្បត្តិដូចខាងក្រោម៖

– មានសុខភាពល្អ និងកាយសម្បទាមាំមួន
– មានចរិយាថ្លៃថ្នូរ អត្តចរិតស្លូតបូត សុភាពរាបសា រួសរាយរាក់ទាក់
– មានភាពស្មោះត្រង់អត់ធ្មត់ឧស្សាហ៍ព្យាយាម ហ្មត់ចត់ និងទំនួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារ
– មានគំនិតចែករំលែកចំណេះដឹង ធ្វើការងារជាក្រុម មានគំនិតច្នៃប្រឌិត ក្នុងការងារឱ្យមានការរីកចម្រើន និងមានជំហរការងារស្វិតស្វាញគ្រប់កាលៈទេសៈ
– បេក្ខជន បេក្ខនារី ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬបរិញ្ញាបត្ររង ដែលពាក់ព័ន្ធនឹងជំនាញដែលបានដាក់ពាក្យ
– មានបទពិសោធន៍ក្នុងការទំនាក់ទំនងល្អជាមួយអ្នកជំងឺ និងគ្រួសារអ្នកជំងឺ ទាំងក្នុងអំឡុងពេលកម្មសិក្សា ឬបំពេញការងារ
– ចេះនិយាយ អាន និងសរសេរភាសាខ្មែរ មានអាទិភាពសម្រាប់អ្នកចេះភាសា អង់គ្លេស បារាំង ឬចិន និងកុំព្យូទ័រ។

បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមមកដាក់ប្រវត្តិរូប (មានបិទរូបថត) និងពាក្យសុំចូល បម្រើការងារ (CV និង Cover Letter ជាភាសាខ្មែរ ឬអង់គ្លេស) ដោយភ្ជាប់មកជាមួយ ឯកសារថតចម្លង រួមមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សំបុត្រកំណើត សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បរិញ្ញាបត្រ ឬបរិញ្ញាបត្ររងដែលពាក់ព័ន្ធនឹងជំនាញ លទ្ធផលប្រឡងថ្នាក់ជាតិ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្សេងៗ ដែលពាក់ព័ន្ធ ដោយផ្ទាល់នៅការិយាល័យរដ្ឋបាល នៃមន្ទីរពេទ្យកាល់ម៉ែត រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ០៨៖០០នាទីព្រឹក រហូតដល់ម៉ោង ១៧៖០០នាទីល្ងាច ឬតាមរយៈប្រព័ន្ធតេឡេក្រាម (Telegram) តាមរយៈលេខ 010 950 896។

ផុតកំណត់ទទួលពាក្យត្រឹមថ្ងៃចន្ទ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទីល្ងាច។ បេក្ខជនដែលត្រូវបានជ្រើសរើស(ជាប់Shortlist)នឹងត្រូវចូលរួមប្រឡងសំណេរ និងផ្ទាល់មាត់ នៅថ្ងៃអង្គារ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០នាទីព្រឹក ៕

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត – Calmette Hospital

Share This Post: